ជប៉ុននិងហ្វីលីពីនអះអាងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ខ្លួនក្នុងបញ្ហាសមុទ្រខាងកើត

(VOVWORLD) - នាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide និងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃទី ១៤ ខែធ្នូបានឯកភាពសហការគ្នាយ៉ាងជិតស្និទ្ធ លើបញ្ហាដែលទាក់ទងនឹងសមុទ្រខាងកើត។
ជប៉ុននិងហ្វីលីពីនអះអាងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ខ្លួនក្នុងបញ្ហាសមុទ្រខាងកើត - ảnh 1 នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide (ឆ្វេង) និងប្រធានា ធិបតីហ្វីលីពីនលោក Rodrigo Duterte (ស្តាំ) បានយល់ព្រមធ្វើការយ៉ាងជិតស្និទ្ធលើបញ្ហាដែលទាក់ទងនឹងសមុទ្រខាងកើត (រូបថត៖ NHK)

យោងតាមក្រសួងការបរទេសជប៉ុនក្នុងជំនួបសន្ទនាតាមទូរស័ព្ទ ដែល អូសបន្លាយរយៈពេល ២០ នាទី លោកនាយករដ្ឋមន្រ្តី Suga បានលើកឡើង ថា លោកមានបំណងចង់អភិវឌ្ឍបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្ររវាងជប៉ុននិងហ្វីលីពីន ក៏ដូចជាសម្របសម្រួល ដើម្បីសម្រេចបាននូវតំបន់  “ឥណ្ឌា-ប៉ាស៊ីហ្វិកសេរីភាពនិងបើកទូលាយ”។

កាយវិការ ដូចដែលបានពោលខាង លើបានប្រព្រឹត្តទៅក្នុងបរិបទ ដែល ចិនប្រកាសការទាមទារអធិបតេយ្យភាព និងមានសកម្មភាពយោធានៅក្នុងសមុទ្រខាងកើតនិងបន្តសកម្មភាពពង្រឹងយោធានៅក្នុងដែនទឹកទាំងនេះ ដោយមិនអើពើដល់ការព្រួយបារម្ភរបស់បណ្តាប្រទេសជិតខាងនិងសហគមន៍អន្តរជាតិនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ