ជប៉ុននិងអូត្រាលីពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រពិសេស


ជប៉ុននិងអូត្រាលីពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រពិសេស - ảnh 1
ជប៉ុននិងអូត្រាលីពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រពិសេស (Image: VNA)

(VOVworld) – នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងសមភាគីអូត្រាលី
លោក Malcolm Turnbull បានអះអាងថា៖ ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជា
 ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រពិសេស។ នេះគឺជាសារជាលើកដំបូងក្នុងសេចក្តី
ថ្លែង ការរួមដែលត្រូវបានប្រកាសបន្ទាប់ពីថ្នាក់ដឹកនាំទាំងពីររូបនេះបញ្ចប់ការ
ចរចារនៅរដ្ឋធានីតូក្បូ (ជប៉ុន) នាថ្ងៃទី ១៨ ធ្នូ។ នៅការចរចារ ភាគីទាំងពីរបាន
សង្កត់​ធ្ងន់ទៅលើសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងពិសេសនេះក៏ដូចជា
ការទទួលខុសត្រូវរក្សារសន្តិភាពស្ថេរភាពភាពសម្បូររុងរឿងនៅអាស៊ី-ប៉ាស៊ីហ្វិក
និងលើ ពិភពលោក។ នាយករដ្ឋមន្ត្រីទាំងនេះបានស្វាគមន៍ការសម្រេចកិច្ចព្រម
ព្រៀង  ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ហើយសម្តែងនូវជំ
នឿជាក់ថា៖ TPP នឹងរួមចំណែកយ៉ាងសកម្មក្នុងស្ថិរភាពនិងភាពសម្បូររុងរឿង
ក្នុងតំបន់។ ផ្តោតទៅលើសម្ព័ន្ធភាពយោធាជាមួយអាមេរិក ភាគីទាំងពីរបាន
សន្យាជាថ្មីម្តង ទៀតនឹងចូលរួមសម្ព័ន្ធភាពនេះ ព្រមទាំង សម្តែងការគាំទ្រ
យ៉ាងខ្លាំងក្លាចំពោះ យុទ្ធសាស្ត្រធ្វើតុល្យភាពឡើងវិញរបស់អាមេរិក។ ទាក់
ទិនដល់បញ្ហានៅសមុទ្រ ខាងកើតនិងសមុទ្រ Hoa Tung  ថ្នាក់ដឹកនាំទាំងពីរ
រូបបានប្រឆាំងជំទាស់ទង្វើ ចាប់បង្ខំឬផ្លាស់ប្តូរសភាពការណ៍នៅសមុទ្រចំនួន
 ២ ពោលខាងលើដោយឯតោ ភាគី។ អ្នកប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង
ពីរបានអំពាវនាវឲ្យភាគីទាក់ទិននានា អត់ធ្មត់អនុវត្តវិធានការបន្ធូស្រាលភាព
តានតឹងឲ្យសមស្របនឹងច្បាប់អន្តរជាតិរួម មានគោលការណ៍អាការសចរណ៍
សេរីភាពនិងនាវាចរណ៍៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ