ជប៉ុននិងអាមេរិកធ្លាក់ចូលក្នុងស្ថានភាពទាន់ច្រក់ក្នុងការចរចារ TPP

(VOV)_នាថ្ងៃទី១៨ មេសា វង់ចរចារថ្នាក់រដ្ឋមន្ត្រី រវាងជប៉ុននិងអាមេរិក ស្ដីពីកិច្ច
ព្រមព្រៀងដៃគូសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វីក (TPP) ត្រូវបានបញ្ចប់​ ក្រោយរយៈពេល៣ថ្ងៃ
ធ្វើការ  នៅទីក្រុងវ់ាស៊ីនតោន អាមេរិក ដោយមិនទទួលបានការព្រមព្រៀងចុងក្រោយ។

ជប៉ុននិងអាមេរិកធ្លាក់ចូលក្នុងស្ថានភាពទាន់ច្រក់ក្នុងការចរចារ TPP - ảnh 1
ជប៉ុននិងអាមេរិកធ្លាក់ចូលក្នុងស្ថានភាពទាន់ច្រក់ក្នុងការចរចារ TPP(TTXVN)

          ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងគោលនយោបាយសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ
 ជប៉ុន Akira Amari និងដំណាងពាណិជ្ជកម្មអាមេរិក Michael Froman បានអោយដឹងថា៖ ​ភាគីទាំងពីរទទួលបានលទ្ធផលសកម្មជាច្រើន ​ប៉ុន្តែនៅមានការខ្វែងគំនិតមួយចំនួន។ 

          វង់ចរចារនាថ្ងៃទី ១៨ មេសា ត្រូវបានចាត់ទុកដ៏សែនសំខាន់ចំពោះ​ជប៉ុននិងអា
មេរិក ​ឆ្ពោះទៅលទ្ធផលសកម្មនានា ដើម្បីត្រៀមរៀបចំ​អោយ​ជំនួបកំពូលរវាងនាយក រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានាធិបតី​អាមេរិក លោក Barak Obama នៅទី ក្រុងតូក្យូ នាថ្ងៃទី ២៤ ​មេសាខាង​មុខនេះ។

          តាមផែនការ លោក Michael Froman នឹងទៅបំពេញទស្សនកិច្ច​នៅជប៉ុន  នាថ្ងៃទី  ២១ មេសា ដើម្បីបន្តចរចារ សំដៅទទួលបានការ​ព្រមព្រៀង១ ស្ដីពី TPP មុនពេល ជប៉ុន
និងអាមេរិក ​អនុវត្តកិច្ច​ប្រជុំកំពូល​ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ