ជប៉ុនបង្កើនលទ្ធភាពការពារម៉ាត់សមុទ្រសំរាប់ហ្វីលីពីន

(VOVworld) – ក្នុងជំនួបនៅទីក្រុង តូក្យូ រដ្ឋមន្ត្រីកាបរទេសជប៉ុន លោក Fumio Kishida និងសមភាគីហ្វីលីពីន លោក Albert del Rosario ដែលកំពុងមាន ដំណើរទស្សនកិច្ចនៅ
ជប៉ុន បានឯកភាពអំពីកិច្ចសហប្រតិបត្តិការក្នុងការបង្កើន លទ្ធភាពការពារម៉ាត់សមុទ្រ
ហ្វីលីពីន។ រដ្ឋមន្ត្រីទាំង ២ រូបបានអះអាងជំរុញល្បឿនយ៉ាងឆាប់សម្រេចផែនការផ្តល់
នាវាត្រួតពិនិត្យម៉ាត់សមុទ្រចំនួន ១០ គ្រឿងសំរាប់ម៉ានីល។ ក្នុងជំនួបនេះ ភាគីទាំង ២ ក៏បានឯកភាពអំពីការបង្កើន ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ ទន្ទឹនឹងនោះ ពិភាក្សាអំពី
បញ្ហាក្នុងតំបន់ ជាពិសេសគឺ បញ្ហាលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ