ជប៉ុនបានបើកទ្វារជាផ្លូវការសម្រាប់ផ្លែគូលេនរបស់វៀតណាម

(VOVWORLD) - យោងតាមនាយកដ្ឋានការពារដំណាំនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជប៉ុន (MAFF) ដែលទើបតែបានផ្ញើលិខិតជូននាយកដ្ឋានការពារដំណាំវៀតណាមដើម្បីជូនដំណឹងអំពីការបើកទ្វាសម្រាប់ផ្លែគូលេនរបស់វៀតណាមដែលនាំចេញដោយផ្ទាល់ទៅកាន់ជប៉ុនភ្ជាប់តាមបទប្បញ្ញត្តិស្តីពីឲអាហារនាំចូលចំពោះផ្លែគូលានរបស់វៀតណាម។

បទប្បញ្ញត្តិនេះបានចូលជាធរមានចាប់ពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៩។នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងចរចាជាង៥ឆ្នាំរវាងនាយកដ្ឋានការពារដំណាំវៀតណាមនិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជប៉ុនដោយឆ្លងការពិសោធន៍យ៉ាងម៉ត់ចត់ជាច្រើនតាមសំណើរបស់ភាគីជប៉ុនចំពោះគូលេនវៀតណាម។ នាយកដ្ឋានការពារដំណាំវៀត ណាមបានឲ្យដឹងថាខ្លួននឹងបំពេញរាល់បែបបទទាំងអស់ហើយនឹងនាំចេញឡូទំនិញនៃផ្លែគូលេនដំបូងទៅកាន់ជប៉ុនយ៉ាងឆាបៗ ពោលគឺក្នុងរដូវគូលេនឆ្នាំ២០២០តែម្ដង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ