ជប៉ុនមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីន


ជប៉ុនមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីន  - ảnh 1
ជប៉ុនមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីន (VNA)

(VOVworld) – នារសៀលថ្ងៃទី ២៦ តុលា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo
Abe បានជួបចរចារជាមួយប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte
 ក្នុង ក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅជប៉ុនរបស់ថ្នាក់ដឹកនាំហ្វីលីពីន។ ថ្លែង
មតិនៅការ ចរចារ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសម្តែង
គោលបំណងបង្កើន ថែមទៀតទំនាក់ទំនងសហប្រតិបត្តិការនិងជំនួយ
ឧបត្ថម្ភជាមួយហ្វីលីពីនលើវិ ស័យសន្តិសុខនិងសេដ្ឋកិច្ច។ ក្រៅពីការផ្គត់
ផ្គង់ឲ្យហ្វីលីពីននូវនាវាយាមល្បាត ធំចំនួន ២ គ្រឿង សំដៅលើកកំពស់
សមត្ថិភាពការពារលើសមុទ្រ ភាគីទាំងពីរ បានឯកភាពអំពីបណ្ដាគោល
នយោបាយជួយឧបត្ថម្ភជាក់ស្តែង ដូចជា៖ ជប៉ុននឹង ផ្តល់ឲ្យហ្វីលីពីននូវ
កញ្ចប់ឥណទានមួយដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅ បណ្តាតំបន់ដែល
មានល្បឿនអភិវឌ្ឍន៍យឺតយ៉ាវ។ ភាគីទាំងពីរបានឯកភាពអំពី សារៈសំខាន់
នៃដំណោះស្រាយដោយសន្តិវិធីរាល់ជំលោះលើសមុទ្រ។ ថ្នាក់ដឹក នាំទាំងពីរ
រូបគ្រោងនឹងជួបចរចារដោយឡែកអំពីបញ្ហានេះ។ តាមគំរោង លោក
 Shinzo Abe និងលោក  Rodrigo Duterte នឹងពិភាក្សាអំពីការកំណត់ចរិត
លក្ខណៈគោរពច្បាប់ចំពោះការសាងសង់មូលដ្ឋានសឹកខុសច្បាប់របស់ចិន
នៅ សមុទ្រខាងកើត ព្រមទាំង មានគោលបំណងរួមជាមួយប្រធានាធិបតី
Rodrigo Duterte យល់នឹងបានអំពីសារៈសំខាន់នៃសម្ព័ន្ធមិត្តរបស់អាមេរិក
ចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ រីឯខ្លួនវិញ ប្រធានាធិបតី Duterte
 បានប្រកាសនឹងគាំទ្រជប៉ុនក្នុងបញ្ហានៅសមុទ្រខាងកើតក្នុងរយៈពេល
សមស្រប៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ