ជប៉ុនអនុម័តលើវិធានការបង្កើនបទដាក់ទណ្ឌកម្មទៅលើស.ប.បកូរ៉េ

ជប៉ុនអនុម័តលើវិធានការបង្កើនបទដាក់ទណ្ឌកម្មទៅលើស.ប.បកូរ៉េ - ảnh 1
រូបភាពនៃការសាកល្បងកាំជ្រួចមួយរបស់ស.ប.បកូរ៉េ (រូបថត៖Yonhap/TTXVN)

(VOVworld) - នាថ្ងៃទី ៩ ធ្នូ គណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក
Shinzo Abe បានអនុម័តលើផ្នែកចុងក្រោយក្នុងកញ្ចប់វិធានការដាក់ទណ្ឌកម្មដោយ
ឯកតោភាគីថ្មីបំផុតរបស់ជប៉ុនតម្រង់ទៅលើស.ប.បកូរ៉េ ទាក់ទិនដល់ការសាកល្បង
នុយក្លេអ៊ែរលើកទី៥របស់ព្យុងយ៉ាងកាលពីខែកញ្ញាកន្លងទៅ។ប្រធានខុទ្ទកាល័យ
គណៈរដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ឲ្យដឹងថា តាមបទដាក់ទណ្ឌ កម្មថ្មីនេះបាន
បើកទូលាយបញ្ជីឈ្មោះបុគ្គលនិងអង្គការដែលជាប់ទាក់ទិនដល់ គំរោងការណ៍
អភិវឌ្ឍន៍កាំជ្រួចឬនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ។ទ្រព្យសម្បត្តិរបស់ មុខសញ្ញាទាំ
ងនេះនៅជប៉ុនសុត្ធតែបានហ៊ុំមព័ទ្ធ។ទន្ទឹមនឹងនោះ ជប៉ុនក៏បាន បើកទូលាយបញ្ជី
ឈ្មោះមនុស្សដែលត្រូវហាមឃាត់ចូលក្នុងជប៉ុនប្រសិនបើគេ បានទៅកាន់ស.ប.ប
កូរ៉េមុននោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ