ជួបមុខបណ្ដាអតីតអ្នកជំនាញការយោធាអតីតសហភាពសូវៀត ដែលធ្លាប់បំពេញការងារនៅវៀតណាម។

ជួបមុខបណ្ដាអតីតអ្នកជំនាញការយោធាអតីតសហភាពសូវៀត ដែលធ្លាប់បំពេញការងារនៅវៀតណាម។ - ảnh 1
ពិធីជួបមុខរវាងអតីតអ្នកជំនាញការយោធាសហភាពសូវៀតមុននេះដែលធ្លាប់បំពេញការងារនៅ វៀតណាមក្នុងប៉ុន្មានខែឆ្នាំមានសង្គ្រាម (baomoi.com)



        VOV-តាមទម្លាប់ នាថ្ងៃទី៥សីហា នៅរដ្ឋធានី​មូស្គូ​សហព័ន្ធរុស្ស៊ីបានប្រព្រឹត្ត
ទៅពិធីជួបមុខរវាងអតីតអ្នកជំនាញការយោធា​សហភាព​សូវៀតមុននេះដែល ធ្លាប់បំពេញការងារនៅវៀតណាមក្នុងប៉ុន្មានខែឆ្នាំ​មានសង្គ្រាមជាមួយ​បណ្ដាមិត្ត
វៀតណាម។ បណ្ដាអតីតអ្នកជំនាញការយោធាបាន​រួម​គ្នារំលឹកឡើងវិញនូវ​
អនុស្សាវរីយ៍​ដ៏ស្អាតអំពីចំណងសមមិត្តភាតរៈរបស់កងទ័ពរុស្ស៊ីនិង​វៀតណាម។
ថ្លែង​មតិ​នៅការជួបមុខនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​សហព័ន្ធ​រុស្ស៊ីលោក
Pham Xuan Son បានអះអាងថា៖

        “ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម-រុស្ស៊ីមានប្រភពដើមដ៏​រឹងមាំ ត្រូវ
បានសាងសង់ដោយការលំបាកសាកល្បង ដោយសាច់ស្រស់ឈាម​ស្រស់​របស់​បណ្ដាកុលបុត្ររបស់ប្រជាជនសូវៀត ប្រជាជនរុស្ស៊ីនិងប្រជាជន​វៀតណាម។ ក្នុង​
បេះដូង​របស់យើងខ្ញុំ ប្រទេសរុស្ស៊ី បណ្ដាមិត្តរុស្ស៊ី ប្រជាជនរុស្ស៊ី​និងបណ្ដាមិត្ត​
សូវៀត​មាន​តួនាទីដ៏ពិសេស។ យើងខ្ញុំចង់អះអាងថា​ យើងខ្ញុំជា​បណ្ដា​អ្នកការទូត
នឹងធ្វើអស់ពី​កំលាំងកាយចិត្តដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរនិង
ទំនាក់​ទំនងជិតស្និទ្ធរវាងយើងទាំងគ្នាឲ្យខ្លាំងក្លាថែមទៀត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ