ជួបសំណេះសំណាលជាមួយតំណាងមិត្តភាព និងយុវជននៃប្រទេសទាំងពីរវៀតណាម-ចិន

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping នារសៀលថ្ងៃទី ១៣ ខែធ្នូ នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងលោកជំទាវ រួមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងមិត្តភាពនិងយុវជននៃប្រទេសទាំងពីរវៀតណាម-ចិន។

ជួបសំណេះសំណាលជាមួយតំណាងមិត្តភាព និងយុវជននៃប្រទេសទាំងពីរវៀតណាម-ចិន - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសម្ដែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបជាមួយបណ្ដាតំណាង បញ្ញវន្ត កម្មាភិបាលចិន និងញាតិមិត្តរបស់មិត្តភក្តិចិន ដែលធ្លាប់បានជួយវៀតណាមក្នុងអំឡុងប៉ុន្មានឆ្នាំនៃការតស៊ូដើម្បីឯករាជ្យជាតិ។ លោកអគ្គលេខាបក្សក៏បានសម្តែងនូវជំនឿជាក់ពេញទំហឹងនៅពេលជួបសំណេះសំណាលជាមួយយុវជននៃប្រទេសទាំងពីរ ដែលកំពុងបន្តមរតកពីជំនាន់មុនៗ នាំមកនូវកម្លាំងរស់ និងអនាគតដ៏ភ្លឺស្វាងសម្រាប់ទំនាក់ទំនងវៀតណាម-ចិនផងដែរ។

ជួបសំណេះសំណាលជាមួយតំណាងមិត្តភាព និងយុវជននៃប្រទេសទាំងពីរវៀតណាម-ចិន - ảnh 2ជំនួបសំណេះសំណាលជាមួយតំណាងមិត្តភាពនិងយុវជនវៀតណាម-ចិន។ (រូបថត៖ VNA)

អគ្គលេខាបក្ស លោក Nguyen Phu Trong បានចែករំលែកជាមួយតំណាងមិត្តភាព និងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរអំពីសមិទ្ធិផលនៃដំណើរទស្សនកិច្ចលើកនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping ដោយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរបានឯកភាពបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ។

ជួបសំណេះសំណាលជាមួយតំណាងមិត្តភាព និងយុវជននៃប្រទេសទាំងពីរវៀតណាម-ចិន - ảnh 3អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។ (រូបថត៖ VNA)

រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពវៀតណាម-ចិនមានមូលដ្ឋាននៅក្នុងប្រជាជន ហើយយុវជនគឺជាអនាគត។ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងនូវយន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃភាគីទាំងពីរ រួមទាំងការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្តូររវាងមូលដ្ឋានជាប់ព្រំដែននៃភាគីទាំងពីរ នឹងរួមចំណែកពង្រឹងមនោសញ្ចេតនារវាងភាគីទាំងពីរ ចែករំលែកអនាគតនៅចំពោះមុខពិភពលោកមួយពោរពេញដោយការប្រែប្រួល។ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានសម្តែងគោលបំណងថា យុវជននឹងក្លាយជាអ្នកបន្តមរតកនៃទំនាក់ទំនងមិត្តភាពចិន-វៀតណាម រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ដល់ការអភិវឌ្ឍនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ