ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគរវាងទីក្រុង Da Nang ជាមួយទីក្រុងធំៗរបស់ប្រទេសកាណាដា

(VOVWORLD) - ចាប់ពីថ្ងៃទី៣០ខែសីហាដល់ថ្ងៃទី២ខែកញ្ញា គណៈប្រតិភូទីក្រុង Da Nang ដឹកនាំដោយសមាជិកមជ្ឈឹមបក្ស លេខាគណៈកម្មាធិការបក្ស លោក Truong Quang Nghia បានអញ្ជើញទៅទស្សនាទីក្រុងធំៗមួយចំនួនរបស់កាណាដា សំដៅជម្រុញកិច្ចសហប្រតិបត្តិការរវាងតំបន់នានានិយាយដោយឡែកនិងរវាងប្រទេសទាំងពីរនិយាយរួម ជាពិសេសលើវិស័យពន្លឿនពាណិជ្ជកម្មនិងវិនិយោគ។
ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគរវាងទីក្រុង Da Nang ជាមួយទីក្រុងធំៗរបស់ប្រទេសកាណាដា - ảnh 1

សកម្មភាពទេសចរណ៍នៅទីក្រុង Da Nang ទាក់ទាញភ្ញៀវទេសចរច្រើនរូបមកទស្សនា

ដំណើរទស្សនកិច្ចនេះស្ថិតក្នុងក្របខ័ណ្ឌនៃសកម្មភាពរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតទ្វេភាគី (១៩៧៣-២០១៨)។

នៅទីក្រុង Toronto គណៈប្រតិភូបានចូលរួមកិច្ចពិភាក្សាពន្លឿនពាណិជ្ជកម្មនិងវិនិយោគចូលទីក្រុង Da Nang ដោយមានការចូលរួមរបស់ភ្ញៀវជាច្រើនរួមទាំងវិនិយោគិន អង្គការនានា និងសម្ព័ន្ធសមាគមមួយចំនួនរបស់កាណាដា។ ក្នុងជំនួបនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Tran Van Mien បានឧទ្ទេសនាមអំពីបរិយាកាស ឱកាសវិនិយោគ ធ្វើអាជីវកម្មក៏ដូចជារាល់គោលនយោបាយអនុគ្រោះវិនិយោគរបស់ទីក្រុង Da Nang ផងដែរ។

វិនិយោគិនកាណាដាច្រើនរូបបានវាយតម្លៃខ្ពស់ចំពោះបរិយាកាសគោលនយោបាយ បើកទូលាយរបស់ទីក្រុង Da Nang ក៏ដូចជាទិសដៅអភិវឌ្ឍចំពោះមុខក៏ដូចជាយូរអង្វែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ