ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយកម្ពុជានិងវៀតណាមជាមួយឡាវ

ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយកម្ពុជានិងវៀតណាមជាមួយឡាវ - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងលោកជំទាវក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា

(VOVworld)-ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី
២៤ដល់ថ្ងៃទី២៥ មេសានិងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
 ចាប់ពីថ្ងៃទី២៦ដល់ ថ្ងៃទី២៧មេសា របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
 Xuan Phuc បានរួមចំណែក ពូនជ្រុំទំនាក់ទំនងនយោបាយគួរឲ្យទុកចិត្តពិសេសនិង
បង្កលក្ខណៈងាយស្រួលសម្រាប់ជម្រុញ កិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់
វិស័យរវាងវៀតណាមជាមួយកម្ពុជានិង វៀតណាមជាមួយឡាវ។​នេះជាការអះអាង
របស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Dang Dinh Quy ក្នុងពេលឆ្លើយ
សំភាសន៍ស្តីពីដំណើរទស្សនកិច្ចជាផ្លូវការ នៅកម្ពុជានិងឡាវរបស់នាយករដ្ឋមន្ត្រី
រដ្ឋាភិបាល លោក Nguyen Xuan Phuc។ លោក Dang Dinh Quy បានលើកច្បាស់ថា​
ដំណើរទស្សនកិច្ចទាំងពីរនេះបាន សម្តែងនូវការយកចិត្តទុកដាក់ពិសេសរបស់ថ្នាក់
ដឹកនាំនិងប្រជាជនវៀតណាម សម្រាប់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយកម្ពុជា
និងឡាវ។ ដំណើរទស្សនកិច្ច ជាផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc
 នៅកម្ពុជានិងឡាវជាថ្មី ម្តងទៀតបានអះអាងនូវតម្លៃនៃទំនាក់ទំនងរវាងវៀតណាម
ជាមួយប្រទេសទាំងពីរ រួមចំណែកក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនិងការ
អភិវឌ្ឍន៍ក្នុងតំបន់និងលើ ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ