ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម-ឡាវ-កម្ពុជាដល់ឆ្នាំ២០៣

ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម-ឡាវ-កម្ពុជាដល់ឆ្នាំ២០៣ - ảnh 1
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ Ngọc Minh - TTXVN)

(VOVworld)-នាព្រឹកថ្ងៃទី១វិច្ឆិកានៅខេត្ត Dak Nong បានប្រព្រឹត្តទៅសន្និសីទមន្ត្រី
ជាន់​ខ្ពស់ (SOM) តំបន់ត្រីកោណអភិវឌ្ឍន៍នៃប្រទេសចំនួន៣គឺវៀតណាម-ឡាវ-
កម្ពុជា។ តាមរយៈការពិភាគ្សាប្រទេសទាំងបីបានឈានដល់ការវាយតម្លៃឯកភាព
គ្នា នោះគឺ ប្រទេសទាំងបីប្រមូលផ្តុំលើបណ្តាយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍រយៈ
មធ្យមនិងយូរ អង្វែងដែលក្នុងនោះផ្តល់អាទិភាពអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ
 ធនធានមនុស្ស និងកែលំអរយន្តការ ដែលវិស័យទាំងអស់នេះត្រូវបានចាត់ទុក
ជាចំណុចស្នូលសម្រាប់ តភ្ជាប់ខឿនសេដ្ឋកិច្ចទាំងបីដល់ឆ្នាំ២០៣០។ អនុរដ្ឋមន្ត្រី
ក្រសួងការបរទេសឡាវ និង ជាប្រធាន SOM ឡាវ លោក Thongphane Savanhphet
បានឲ្យដឹងថា៖

        “គម្រោងការសម្រាប់តភ្ជាប់ខឿនសេដ្ឋកិច្ចទាំងបីកំពុងស្ថិតក្នុងដំណើរការចង
ក្រង ដើម្បីឈានដល់សេចក្តីសម្រេចជាឯកច្ឆន្ទ។ ប៉ុន្តែភាគីឡាវ នឹងផ្តោតការយក
ចិត្ត ទុកដាក់អភិវឌ្ឍន៍មូលដ្ឋានរចនាសម្ព័ន្ធគមនាគមសម្រាប់ខេត្តចំនួន៤នៅខាង
ត្បូងឡាវ សំដៅតភ្ជាប់ខេត្តនានាក្នុងតំបន់ត្រីកោណ បង្កលក្ខណៈងាយស្រួលឲ្យប្រ
ជាជនធ្វើ ដំណើរឆ្លងទៅដល់ប្រទេសមិត្ត។​ខ្ញុំកិតថា នៅពេលដែលក្រុមការងារបាន
ឯកភាពគ្នា នោះ ឯកសារទាំងអស់នឹងបានដាក់ជូនថ្នាក់លើអនុម័តជាឯកឆ័ន្ទ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ