ជម្រុញកិច្ចសហប្រតិបត្តិការសភានិងក្នុងកិច្ចព្រមព្រៀង CPTPP រវាងវៀតណាម និងកាណាដា

(VOVWORLD) - នាថ្ងៃទី ២០ ដល់ ២៥ ខែមិថុនា គណៈប្រតិភូគណៈកម្មាធិការ កិច្ចការបរទេស រដ្ឋសភាវៀតណាមដឹកនាំដោយលោក Nguyen Van Giau ប្រធានគណៈ កម្មាធិការកិច្ចការបរទេសរដ្ឋសភាវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅកាណាដា។
ជម្រុញកិច្ចសហប្រតិបត្តិការសភានិងក្នុងកិច្ចព្រមព្រៀង CPTPP រវាងវៀតណាម និងកាណាដា - ảnh 1 ជម្រុញកិច្ចសហប្រតិបត្តិការសភានិងក្នុងកិច្ចព្រមព្រៀង CPTPP រវាងវៀតណាម និងកាណាដា

ក្នុងជំនួបជាមួយឥស្សរជនប្រទេសកាណាដា ភាគីទាំងពីរបានចំណាយពេល វេលាជាច្រើនដើម្បីផ្លាស់ប្តូរបទពិសោធន៍និងពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនអន្តរប៉ាស៊ីហ្វិក(CPTPP)នៅប្រទេសនីមួយៗ រីឯភាគីកាណាដាបានអះអាងនឹងពន្លឿនការផ្តល់សច្ចាប័នកិច្ចព្រមព្រៀង CPTPP ឱ្យបានឆាប់ៗដើម្បីធ្វើឲ្យជាក់ស្តែងនូវគោលនយោបាយនៃការធ្វើពិពិធកម្មវិស័យពាណិជ្ជកម្ម។ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសភាលោក Nguyen Van Giau បានប្រសាសន៍ថាកិច្ចសហប្រតិបត្តិការរដ្ឋសភានឹងបង្កើនការជួយគាំទ្រយ៉ាង សកម្មចំពោះសកម្មភាពនានារបស់រដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺ កិច្ចព្រមព្រៀងនិងសន្ធិសញ្ញាដែលត្រូវបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ។ការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យចាប់ពីខែវិច្ឆិកាឆ្នាំ២០១៧ នឹងបើកសម័យកាលថ្មីក្នុងទំនាក់ទំនងទ្វេភាគីក៏ដូចជាកិច្ចសហប្រតិបត្តិការរវាង សភានៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ