ជម្រុញការងារអភិរក្សវប្បធម៌បណ្តាជនជាតិវៀតណាម

(VOVWORLD) -សម័យប្រជុំលើកទី៥នៃក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភានីតិកាលទី១៤ បន្តបានប្រព្រឹត្តទៅនាថ្ងៃទី២១តុលានៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិវៀតណាម  ដោយមានការចូលរួមរបស់អនុប្រធានអចិន្ត្រៃ យ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ។


អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Tong Thi Phong បានគូសបញ្ជាក់ថា កិច្ចការជនជាតិជានិច្ចកាលជាបញ្ហាយុទ្ធសាស្ត្រ ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់បក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភា។ សម័យប្រជុំ ពេញអង្គលើកទី៥នេះ ក្រុមប្រឹក្សាជនជាតិបានពិភាក្សា និងចូលរួមមតិលើការអភិ រក្សវប្បធម៌បណ្តាជនជាតិ បញ្ហារៀបចំផែនការ គោលនយោបាយ ការប្រើប្រាស់ ថវិការក្នុងការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិផងដែរ។លោក ស្រី Tong Thi Phong បានអះអាងថា៖

        “គោលការណ៍កិច្ចការជនជាតិរបស់បក្សកុម្មុយនិស្តវៀតណាមត្រូវបានអះអាងច្បាស់គឺ សហគមន៍ជនជាតិវៀតណាមរស់នៅដោយសមភាព សាមគ្គីភាព គោរព និងជួយគ្នាទៅវិញទៅមកដើម្បីការអភិវឌ្ឍន៍រួម។ នេះជាសមិទ្ធិផលសំខាន់ណស់ ផងដែរ”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ