ជម្រុញទំនាក់ទំនងសហប្រតិបត្តិការអាស៊ាននិងសម្ព័ន្ធប៉ាស៊ីហ្វិក

ជម្រុញទំនាក់ទំនងសហប្រតិបត្តិការអាស៊ាននិងសម្ព័ន្ធប៉ាស៊ីហ្វិក - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំ


(VOVworld)-ជំនួបរវាងគណៈកម្មាធិការនៃតំណាងអចិន្ត្រៃយ៍នៅអាស៊ាន (CPR) ជាមួយក្រុមកិច្ចការបរទេស (GER) នៃសម្ព័ន្ធប៉ាស៊ីហ្វិក (PA) និងសិក្ខាសាលាតុ
មូលស្តីពី “ទំនាក់ទំនងអាស៊ាន-PA៖​ឱកាសនិងការសាកល្បង”​ដែលបានប្រព្រឹត្ត ទៅនាថ្ងៃទី១០ឧសភានៅក្រុងបាងកកប្រទេសថៃ។​ឯកអគ្គរដ្ឋទូតវៀតណាម
លោក Nguyen Hoanh Nam ប្រធានក្រុមបេសកកម្មវៀតណាមអញ្ជើញចូលរួម ក្នុងបណ្តាសកម្មភាពពោលខាងលើ។ ថ្លែងមតិក្នុងកិច្ចប្រជុំមួយ លោក Nguyen
Hoanh Nam បានវាយតម្លៃខ្ពស់នូវសក្តានុភាពសហប្រតិបត្តិការរវាងអាស៊ាន
ជាមួយ​FA ។​លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានចែករំលែកនូវ ទស្សនដូចគ្នាស្តីពីនយោបាយ ហើយមានទំនាក់ទំណងនយោបាយយ៉ាងល្អប្រសើរ និងសហការគ្នានៅវេទិការអន្តរជាតិជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ