ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ WHO អំពាវនាវឱ្យបង្កើតមូលនិធិជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់តំបន់ហ្គាហ្សានិងលីបង់

(VOVWORLD) - នាថ្ងៃទី ២ ខែវិច្ឆិកា អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យមានការបង្កើតមូលនិធិពីរដាច់ដោយឡែកដែលមានតម្លៃ ៥០ លានដុល្លារនិងប្រាក់ចំនួន ១០,៤ លានដុល្លារ ដើម្បីគាំទ្រការឆ្លើយតបផ្នែកសុខភាពនៅក្នុងតំបន់ហ្គាហ្សានិងលីបង់ ដែលជាកន្លែងភាពតានតឹងជាមួយអ៊ីស្រាអែលកំពុងកើនឡើង។

ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ WHO អំពាវនាវឱ្យបង្កើតមូលនិធិជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់តំបន់ហ្គាហ្សានិងលីបង់ - ảnh 1កងកម្លាំងសង្គ្រោះបន្ទាន់កំពុងបំពេញបេសកកម្មនៅកន្លែងកើតហេតុនៃការបាញ់គ្រាប់រ៉ុក្កែតពីតំបន់ Gaza Strip ចូលទៅក្នុងទីក្រុង Ashdod ប្រទេសអ៊ីស្រាអែល នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ (រូបថត៖ THX/TTXVN)

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីនាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់សមុទ្រមេឌីទែរ៉ាណេខាងកើត លោក Ahmed Al-Mandhari បានធ្វើដំណើរទៅកាន់រដ្ឋធានី Beirut ប្រទេសលីបង់ ដើម្បីជួបពិភាក្សាជាមួយមន្ត្រី និងបុគ្គលិករបស់ WHO សំដៅបង្កើនការត្រៀមរៀបចំប្រព័ន្ធសុខាភិបាលក្នុងបរិបទនៃជម្លោះហាម៉ាស-អ៊ីស្រាអែលរីករាលដាលដល់ប្រទេសលីបង់។

នៅក្នុងព្រឹត្តិការណ៍ផ្សេងទៀតដែលទាក់ទងនឹងជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប នៅថ្ងៃទី ២ ខែវិច្ឆិកា ប្រមុខកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល ឧត្តមសេនីយ៍ឯក Herzi Halevi បានឲ្យដឹងថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ធូរបន្ថយការហ៊ុមព័ទ្ធលើឥន្ធនៈចូលតំបន់ហ្គាហ្សាស្ទ្រីប ប្រសិនបើមន្ទីរពេទ្យនៅទីនោះ អស់ឥន្ធនៈ។ កន្លងមក អ៊ីស្រាអែលបានអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ ប៉ុន្តែមិនរាប់បញ្ចូលការនាំចូលឥន្ធនៈ ដោយលើកឡើងពីតម្រូវការក្នុងការបិទម៉ាស៊ីនភ្លើងរបស់ក្រុមហាម៉ាស។ ទោះជាយ៉ាងណាក៏ដោយ មន្ទីរពេទ្យនៅហ្គាហ្សាឥឡូវនេះបានប្រកាសអាសន្នអំពីការផ្គត់ផ្គង់អគ្គិសនីដ៏សំខាន់សម្រាប់ប្រតិបត្តិការវេជ្ជសាស្រ្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ