ជម្លោះហាម៉ាស់-អ៊ីស្រាអែល៖ មនុស្សស្លាប់ និងរងរបួសកើនឡើង ហើយការប្រយុទ្ធនៅតែបន្ត

(VOVWORLD) -  ចាប់តាំងពីការបើកយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពអ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សានាព្រឹកថ្ងៃទី៧ ខែតុលា ដល់ល្ងាចថ្ងៃទី១៣ ខែតុលា ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ជិត១ម៉ឺននាក់ហើយ។
ជម្លោះហាម៉ាស់-អ៊ីស្រាអែល៖ មនុស្សស្លាប់ និងរងរបួសកើនឡើង ហើយការប្រយុទ្ធនៅតែបន្ត - ảnh 1ជម្លោះហាម៉ាស់-អ៊ីស្រាអែល៖ មនុស្សស្លាប់ និងរងរបួសកើនឡើង ហើយការប្រយុទ្ធនៅតែបន្ត

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនកាលពីយប់មិញ (ថ្ងៃទី ១៣ ខែតុលា) បានឲ្យដឹងថាមនុស្សជិត ២០០០ នាក់ទៀតបានស្លាប់ និងរងរបួសនៅក្នុងការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងនាពេលថ្មីៗនេះរបស់កងទ័ពអ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា ។ ក្នុងនោះ ការវាយប្រហារតាមផ្លូវអាកាសកាលពីរសៀលម្សិលមិញបានវាយប្រហារលើក្រុមជនចំណាកស្រុកដែលផ្លាស់ប្តូរពីភាគខាងជើងតំបន់ហ្គាហ្សាទៅភាគខាងត្បូង តាមអនុសាសន៍របស់កងទ័ពអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧០ នាក់ និងមនុស្សជាង ២០០ នាក់ផ្សេងទៀតរងរបួស។ ជនរងគ្រោះទាំងអស់ជាជនស៊ីវិល រួមទាំងកុមារ និងស្ត្រីជាច្រើននាក់។ ចាប់តាំងពីការបើកយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពអ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សានាព្រឹកថ្ងៃទី៧ ខែតុលា ដល់ល្ងាចថ្ងៃទី១៣ ខែតុលា ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ជិត១ម៉ឺននាក់ហើយ។

ក្នុងពេលនោះ ការប៉ះទង្គិចគ្នាបានកើតឡើងនៅក្នុងទីក្រុងជាបន្តបន្ទាប់នៅតំបន់ West Bank រវាងក្រុមបាតុករប៉ាឡេស្ទីន និងកងទ័ពអ៊ីស្រាអែល ដែលបណ្តាលឲ្យជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៤ នាក់បានស្លាប់ និងមនុស្សប្រហែល ៣០០ នាក់ផ្សេងទៀតបានរងរបួសកាលពីម្សិលមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ