ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ អ៊ីស្រាអែលត្រៀមវាយប្រហារទូទៅលើតំបន់ហ្គាហ្សា សកម្មភាពដង្ហែរក្បួនប្រឆាំងជំទាស់អំពើហិង្សាបានប្រព្រឹត្តិទៅក្នុងប្រទេសជាច្រើន

(VOVWORLD) - កងទ័ពអ៊ីស្រាអែលកាលពីយប់ថ្ងៃទី ១៤ ខែតុលា បានប្រកាសពីការត្រៀម បើកការវាយប្រហារទូទៅដោយរួមបញ្ចូលគ្នារវាងកងទ័ពអាកាស កងទ័ពជើងទឹក និងកងទ័ពជើងគោកលើតំបន់ហ្គាហ្សា។ 
ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ អ៊ីស្រាអែលត្រៀមវាយប្រហារទូទៅលើតំបន់ហ្គាហ្សា  សកម្មភាពដង្ហែរក្បួនប្រឆាំងជំទាស់អំពើហិង្សាបានប្រព្រឹត្តិទៅក្នុងប្រទេសជាច្រើន - ảnh 1មនុស្សម្នាចូលរួមក្នុងការហែក្បួនក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ ប្រភព៖ Reuters

តាមនោះ កងទ័ពជើងគោក បច្ចេកទេស និងភស្តុភារទាំងអស់កំពុងរៀបចំយ៉ាងសកម្ម ស្របតាមផែនការប្រយុទ្ធ។ គោលដៅនៃការវាយប្រហារនេះដើម្បីបំផ្លាញទាំងស្រុងនូវសមត្ថភាពយោធានៃចលនាអ៊ីស្លាមហាម៉ាស់ ក៏ដូចជាក្រុមប្រដាប់អាវុធផ្សេងទៀតនៅក្នុងតំបន់ហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីប្រកាសមិនបានបញ្ជាក់ថាការវាយប្រហារត្រូវបានធ្វើឡើងនៅពេលណាឡើយ។

កាលពីម្សិលមិញដែរ ការប្រយុទ្ធគ្នាបានបន្តផ្ទុះឡើងនៅតំបន់ព្រំដែនអ៊ីស្រាអែល-លីបង់។ គួរកត់សម្គាល់ថា កងទ័ពអ៊ីស្រាអែលកាលពីយប់មិញក៏បានបញ្ជាក់ថា បានបាញ់ផ្លោងតំបន់ភាគខាងកើតនៃប្រទេសស៊ីរីជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីលពីប្រទេសស៊ីរីនៅកន្លែងតាំងទីលំនៅនៅតំបន់ខ្ពង់រាប Golan ដែលអ៊ីស្រាអែលកំពុងកាន់កាប់នៅក្នុងប្រទេសស៊ីរី។

ក្នុងបរិបទនៃការប្រយុទ្ធគ្នាដ៏គ្រោះថ្នាក់ និងកាន់តែកើនឡើង ប្រទេសនានាក្នុងតំបន់បានពន្លឿនកិច្ចខិតខំប្រឹងប្រែងការទូតជាច្រើន ដើម្បីស្វែងរកបទឈប់បាញ់ និងទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌ដែលកើតឡើងនៅក្នុងតំបន់ ជាពិសេសតំបន់ហ្គាហ្ស ។ កាលពីម្សិលមិញ រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បានទៅកាន់ទីក្រុងគែរ ដើម្បីពិភាក្សាជាមួយមន្ត្រីអេហ្ស៊ីបអំពីដំណោះស្រាយដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះរាជបុត្រ Faisal bin Farhan Al Saud បានពិភាក្សាជាមួយសមភាគីអាមេរិក លោក Antony Blinken នៅទីក្រុង Riyadh លើប្រធានបទដូចគ្នា។

នៅទ្វីបអឺរ៉ុប ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានប្រកាសកាលពីម្សិលមិញថ្ងៃទី ១៤ ខែតុលា ថាលោកនឹងកោះប្រជុំកំពូលតាមអ៊ីនធឺណិតរបស់ថ្នាក់ដឹកនាំសហភាពអឺរ៉ុបនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ យោងតាមប្រធានក្រុមប្រឹក្សាអឺរ៉ុប អ្វីដែលសំខាន់បំផុតគឺសហភាពអឺរ៉ុបត្រូវកំណត់ជំហររួមមួយ និងធ្វើសកម្មភាពរួមច្បាស់លាស់ ដែលឆ្លុះបញ្ចាំងពីភាពស្មុគស្មាញនៃស្ថានភាពដែលកំពុងបន្ត។ កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ១៧ ខែតុលា។

ក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធមួយទៀត នាថ្ងៃទី ១៣ ខែតុលា ប្រជាជនរាប់ម៉ឺននាក់នៅមជ្ឈិមបូព៌ា អាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិកបានចុះដងផ្លូវដង្ហែរក្បូនប្រឆាំងជំទាស់នឹងអំពើហិង្សា និងគាំទ្រការការពារអាយុជីវិតជនស៊ីវិលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ