ជម្លោះអ៊ីស្រាអែល-ហាម៉ាស់៖ កងទ័ពអ៊ីស្រាអែលកាត់បន្ថយការវាយប្រហារលើតំ​បន់ហ្គាហ្សា

(VOVWORLD) - នៅក្នុងសុន្ទរកថាផ្លូវការជាលើកដំបូង អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល (IDF) លោក Daniel Hagari កាលពីថ្ងៃទី៨ ខែមករា បានឲ្យដឹងថា IDF បានកាត់បន្ថយចំនួនកងកម្លាំងជើងគោក និងចំនួននៃការវាយប្រហារតាមជើងអាកាសនៅតំបន់ហ្គាហ្សា។

សេចក្តីប្រកាសរបស់តំណាង IDF ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមកដល់ប្រទេសអ៊ីស្រាអែល ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសមជ្ឈិមបូព៌ា។

ជម្លោះអ៊ីស្រាអែល-ហាម៉ាស់៖ កងទ័ពអ៊ីស្រាអែលកាត់បន្ថយការវាយប្រហារលើតំ​បន់ហ្គាហ្សា - ảnh 1យានយោធាអ៊ីស្រាអែលធ្វើដំណើរក្នុងតំបន់ហ្គាហ្សា ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN

នាថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងថា ប្រទេសនេះមានបំណងចង់ស្តារសន្តិសុខនៅក្នុងតំបន់ឡើងវិញ ប៉ុន្តែក៏ត្រៀមខ្លួនសម្រាប់សង្រ្គាមជាមួយកងកម្លាំង Hezbollah ក្នុងប្រទេសលីបង់ផងដែរ។ ក្នុងរយៈពេល២ថ្ងៃកន្លងទៅ កងកម្លាំង Hezbollah ដែលគាំទ្រចលនាហាម៉ាស បានបាញ់មីស៊ីលប្រឆាំងរថក្រោះរាប់សិបគ្រាប់ ចូលទៅក្នុងសហគមន៍ជនអ៊ីស្រាអែលក្នុងតំបន់ព្រំដែន ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះដ្រូនរបស់ទីក្រុង Tel Aviv ដែលបានសម្លាប់មេដឹកនាំរងនៃក្រុមហាម៉ាស់ នៅប្រទេសលីបង់។

នៅក្នុងការវិវឌ្ឍន៍មួយផ្សេងទៀត កាលពីថ្ងៃទី៨ មករា ថ្លែងសុន្ទរកថាចំពោះបណ្តាអ្នកការទូតនៅបុរីវ៉ាទីកង់ ដោយសំដៅទៅលើជម្លោះបច្ចុប្បន្ននៅមជ្ឈិមបូព៌ា សម្តេចប៉ាប Francis បានសង្កត់ធ្ងន់ថា "ការវាយប្រហាររបាត់របាយ " លើជនស៊ីវិលគឺជាឧក្រិដ្ឋកម្មសង្រ្គាម ពីព្រោះអាកប្បកិរិយានោះបំពានលើច្បាប់មនុស្សធម៌អន្តរជាតិ។ ទន្ទឹមនឹងនោះ លោកបានអំពាវនាវឱ្យមាន “បទឈប់បាញ់គ្រប់ជ្រុងជ្រោយ” និងបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សហគមន៍អន្តរជាតិក្នុងការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីការពារ និងអនុវត្តច្បាប់មនុស្សធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ