ជួយសម្រួលការឆ្លងចូលប្រទេសចំពោះជនបរទេស ពលរដ្ឋវៀតណាម និងសាច់ញាត្តិឲ្យវិលត្រឡប់មកប្រទេសវិញ

(VOVWORLD) - លិខិតនេះបានលើកច្បាស់ថា មុខសញ្ញាជនបរទេស ឆ្លងចូលប្រទេសវៀតណាមគឺជាជនបរទេស  ដែលត្រូវបានស្ថាប័ន អង្កការ និងបុគ្គលអញ្ជើញ និងធានាដោយសម្របតាមច្បាប់ចំពោះជនបរទេសនៅវៀតណាម។
ជួយសម្រួលការឆ្លងចូលប្រទេសចំពោះជនបរទេស ពលរដ្ឋវៀតណាម និងសាច់ញាត្តិឲ្យវិលត្រឡប់មកប្រទេសវិញ - ảnh 1រូបថត៖ ក្រសួងសុខាភិបាល

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Pham Binh Minh ទើបបានចេញផ្សាយលិខិត ដោយយល់ព្រមលើគោលការណ៍ជួយសម្រួលបែបបទរដ្ឋបាលឆ្លងចូលប្រទេស ចំពោះជនបរទេស ពលរដ្ឋវៀតណាមជាមួយសាច់ញាតិ ដែលបានរស់នៅបរទេស វិលត្រឡប់មកប្រទេសវិញ ។

លិខិតនេះបានលើកច្បាស់ថា មុខសញ្ញាជនបរទេស ឆ្លងចូលប្រទេសវៀតណាមគឺជាជនបរទេស  ដែលត្រូវបានស្ថាប័ន អង្កការ និងបុគ្គលអញ្ជើញ និងធានាដោយសម្របតាមច្បាប់ចំពោះជនបរទេសនៅវៀតណាម។  ដោយឡែកចំពោះ ភ្ញៀវទេសចរបរទេស គឺបន្តអនុវត្តន៍តាមកម្មវិធីធ្វើសាកពិសោធន៍ទទួលភ្ញៀវទេសចរអន្តរជាតិ។

ចំពោះជនបររទេស ពលរដ្ឋវៀតណាម ដែលរស់នៅបរទេសជាមួយសាច់ញាតិ ដោយមានឯកសារឆ្លងចូលប្រទេសស្របច្បាប់  (ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ប័ណ្ណស្នាក់នៅបណ្តោះអាសន្ន ទិដ្ឋាការ វិញ្ញាបនបត្រលើកលែងទិដ្ឋាការ ដែលមានសុពលភាព) ត្រូវបានអនុញ្ញាតឱ្យឆ្លងចូលប្រទេសវៀតណាម យោងតាមច្បាប់ និងសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលឌីជីថល ដោយមិនចាំបាច់បំពេញបែបបទត្រួតពិនិត្យបុគ្គល ទិដ្ឋាការហើយមិនចាំបាច់ស្នើសុំការអនុម័តលើគោលការណ៍ឆ្លងចូលប្រទេសរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋានឡើយ។

ចំពោះជនបរទេស ដែលមិនទាន់មានទិដ្ឋាការ៖ គណៈកម្មាធិការប្រជាជនខេត្តបន្តពិចារណា និងអនុម័ត ដើម្បីជួយសម្រួលជូនមុខសញ្ញាឆ្លងចូលប្រទេស ដើម្បីមកបំពេញការងារ ចូលរួមសន្និសីទ សិក្ខាសាលា សិក្សារៀនសូត្រ និងមនុស្សធម៌ ក្នុងភូមិសាស្ត្រខេត្ត។ ក្រសួង ស្ថាប័នមជ្ឈឹមម្ចាស់ការសម្រេចចិត្តលើការអញ្ជើញ ការទទួល និងទទួលខុសត្រូវគ្រប់គ្រងជនបរទេស ដែលបានធ្វើការនៅស្ថាប័នរបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ