ជួយឧបត្ថម្ភកំណែទម្រង់របបការងារកម្មាភិបាលវៀតណាម

ជួយឧបត្ថម្ភកំណែទម្រង់របបការងារកម្មាភិបាលវៀតណាម - ảnh 1
ជួយឧបត្ថម្ភកំណែទម្រង់របបការងារកម្មាភិបាលវៀតណាម (baobacgiang.com.vn)

        Vovworld-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើបនឹងបានអនុម័តលើ​បញ្ជី​
រាយនាមគំរោងការជួយឧបត្ថម្ភបច្ចេកទេសជួយឧបត្ថម្ភរបបការងារ​កម្មាភិបាល
វៀតណាមដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់ជំនួយ​ឥត​សំណង។ ថវិការ
សរុបសំរាប់គំរោងការប្រមាណ១,២៥លានដុល្លារអាមេរិក ក្នុង​នោះទុនឧបត្ថម្ភ
អភិវឌ្ឍន៍ជាផ្លូវការ (ODA) ដោយធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់​ជំនួយឥតសំណងគឺ
១លានដុល្លារអាមេរិក ទុនរបស់វៀតណាមគឺ២៥០ពាន់​ដុល្លារ​អាមេរិក។ ខ្ទង់ជំនួយ
នេះនឹងជួយឲ្យក្រសួងមហាផ្ទៃបំពេញបន្ថែមប្រភព​កំលាំងដើម្បីកសាងខឿនកាងារ
ជំនាញមានការទទួលខុសត្រូវសកម្មតម្លាភាព​និងប្រសិទ្ធភាពឆ្លើយតបនឹងសំណូមពរ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងលក្ខណៈ​ឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មនិង
សមាហរណកម្មអន្តរជាតិ ជួយឲ្យ​រដ្ឋាភិបាលអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមនិងកំណែទម្រង់រដ្ឋបាលដំណាក់កាល២០១១-២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ