ជួយ​ឧបត្ថម្ភ​ស​ហគ្រាសធុនតូចនិងមធ្យមត​ភ្ជាប់ជាមួយ​ទីផ្សារពិភពលោកតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែមេសា នៅទីក្រុងហាណូយ សហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានរៀបចំព្រឹត្តិការណ៍ “ជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យមតភ្ជាប់ជាមួយទីផ្សារពិភពលោកតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក”។
ជួយ​ឧបត្ថម្ភ​ស​ហគ្រាសធុនតូចនិងមធ្យមត​ភ្ជាប់ជាមួយ​ទីផ្សារពិភពលោកតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក - ảnh 1ទិដ្ឋភាពទូទៅនៃព្រឹត្តិការណ៍នេះ។ (រូបថត៖ Ngọc Quỳnh/BNEWS/TTXVN)

ចាប់ពីឆ្នាំ ២០១៧-២០២២ ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមតែងតែរក្សាបាននូវអត្រាកំណើនស្ថិរភាពពី ១៦-៣០%។ របាយការណ៍សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍កាលពីឆ្នាំមុនបានវាយតម្លៃល្បឿនកំណើននៃសេដ្ឋកិច្ចអ៊ីនធឺណែតរបស់វៀតណាមថាលឿនបំផុតនៅក្នុងតំបន់ ពីកម្រិត១៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ ឡើងដល់ ២៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២  ដែលក្នុងនោះ ១៤ ពាន់លានដុល្លារបានមកពីវិស័យពាណិជ្ជកម្មអេឡិចត្រូនិក។ តាមការព្យាករណ៍ សេដ្ឋកិច្ចអ៊ីនធឺណែតរបស់វៀតណាមនឹងកើនឡើងរហូតដល់ ៤៩ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ដែលក្នុងនោះ ពាណិជ្ជកម្មអេឡិចត្រូនិកមានចំនួន ៣២ពាន់លានដុល្លារអាមេរិក។ លោកស្រី Trinh Kim Thu អគ្គនាយកិកាក្រុមហ៊ុនភាគហ៊ុន MD Queens បានមានប្រសាសន៍ថា៖ “ដើម្បីសម្រេចបាននូវប្រសិទ្ធភាពក្នុងការលក់ទំនិញអនឡាញ យើងខ្ញុំបានអនុវត្តការបណ្តុះបណ្តាលស៊ីជម្រៅ ដោយមានការយល់ដឹងយ៉ាងជ្រាលជម្រៅអំពីផលិតផលនិងការប្រើប្រាស់។ ការផ្លាស់ប្តូរដ៏ទាន់ពេលវេលានេះ ជួយឱ្យសហគ្រាសអភិវឌ្ឍទៅជាទិសដៅថ្មីមួយ ដែលជាអាជីវកម្មអនឡាញ”។

នៅក្នុងព្រឹត្តិការណ៍នេះ សហគ្រាសបានផ្លាស់ប្តូរនិងចែករំលែកអំពីឱកាសក្នុងការអភិវឌ្ឍន៍ទីផ្សារនាំចេញទៅកាន់ប្រទេសនិងតំបន់ដែនដីជុំវិញពិភពលោក; ពិភាក្សាអំពីនិន្នាការទិញទំនិញនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងក្របខ័ណ្ឌច្បាប់សម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ