ជំរុញ និងលើកកំពស់កិច្ចការបរទេសពហុភាគីដល់ឆ្នាំ ២០៣០

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានអះអាងថា កិច្ចការបរទេសបន្តជា “ចំណុចភ្លឺដ៏គួរឱ្យចាប់អារម្មណ៍”ក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិក្នុងឆ្នាំកន្លងទៅ។
ជំរុញ និងលើកកំពស់កិច្ចការបរទេសពហុភាគីដល់ឆ្នាំ ២០៣០ - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang (រូបថត៖ qdnd.vn)

នាថ្ងៃទី ២៥ មករា នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំកិច្ចប្រជុំបូកសរុបរយៈពេល ៥ ឆ្នាំ នៃការអនុវត្តសារាចរលេខ ២៥ របស់គណៈលេខាស្ដីពីការ ជំរុញ និងលើកកំពស់កិច្ចការបរទេសពហុភាគីដល់ឆ្នាំ ២០៣០។ ក្នុងកិច្ចប្រជុំនេះ ប្រតិភូបានពិនិត្យស្ថានភាពអនុវត្តន៍សារាចរលេខ ២៥ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ឯកភាពគ្នាវាយតម្លៃអំពីស្ថានភាព កាលានុវត្តភាព និងបញ្ហាប្រឈមនានាចំពោះកិច្ចការបរទេសពហុភាគី ព្រមទាំងទិសដៅ និងវិធានការអនុវត្តន៍នាពេលខាងមុខ សំដៅបង្កើតការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាក្នុងការងារកិច្ចការបរទេសពហុភាគី ក៏ដូចជារបៀបលើកកម្ពស់ប្រសិទ្ធភាពនៃការងារសម្របសម្រួលរវាងសសរស្តម្ភកិច្ចការបរទេស។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានអះអាងថា កិច្ចការបរទេសបន្តជា “ចំណុចភ្លឺដ៏គួរឱ្យចាប់អារម្មណ៍”ក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិក្នុងឆ្នាំកន្លងទៅ។ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ក៏បានសង្កត់ធ្ងន់លើការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព ជំរុញការងារឃោសនា និងធានាធនធានហិរញ្ញវត្ថុ ដើម្បីអនុវត្តន៍កិច្ចការបរទេសពហុភាគីប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ