ជំរុញ និង​អំពាវនាវ​ឲ្យ​មាន​ការ​វិនិយោគ​ សំដៅអភិវឌ្ឍ​ន៍សេដ្ឋកិច្ច​សង្គម​នៅ​តំបន់​ណាមបូខាងកើត

(VOVWORLD) - នាថ្ងៃទី ២៦ ខែ វិច្ឆិកាខាងមុខ សន្និសីទអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ធានាការពារជាតិ និងសន្តិសុខតំបន់ ណាមបូខាងកើតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ និងការជំរុញវិនិយោគតំបន់នឹងប្រព្រឹត្តទៅនៅទីក្រុង Vung Tau ខេត្ត Ba Ria - Vung Tau ។
ជំរុញ និង​អំពាវនាវ​ឲ្យ​មាន​ការ​វិនិយោគ​ សំដៅអភិវឌ្ឍ​ន៍សេដ្ឋកិច្ច​សង្គម​នៅ​តំបន់​ណាមបូខាងកើត - ảnh 1អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ណាមបូខាងកើត

 

តំបន់ណាមបូខាងកើតរួមមាន៖ ទីក្រុងហូជីមិញ និងខេត្តចំនួន៥ គឺ៖ Ba Ria - Vung Tau, Binh Duong, Binh Phuoc, Dong Nai និង Tay Ninh។ នាថ្ងៃទី ២៦ ខែ វិច្ឆិកាខាងមុខ សន្និសីទអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ធានាការពារជាតិ និងសន្តិសុខតំបន់ ណាមបូខាងកើតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ និងការជំរុញវិនិយោគតំបន់នឹងប្រព្រឹត្តទៅនៅទីក្រុង Vung Tau ខេត្ត Ba Ria - Vung Tau ។ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញធ្វើជាអធិបតីសន្និសីទ។

ដោយប្រធានបទ "ការត្រិះរិះថ្មី - ជំហានទម្លុះទម្លាយថ្មី -តម្លៃថ្មី" សន្និសីទ ត្រូវបានរៀបចំឡើងជាមួយគោលដៅប្រកាសកម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាលអនុវត្តន៍សេចក្តីសម្រេចចិត្ត និងសំដៅអំពាវនាវឱ្យមានការយកចិត្តទុកដាក់ពីវិនិយោគិន សមាគមធុរកិច្ចក្នុងស្រុក អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានាក្នុងការរួមដំណើរជាមួយរដ្ឋាភិបាលក្នុងការអនុវត្តរាល់កម្មវិធី គម្រោងវិនិយោគដែលមានអត្ថន័យដ៏សំខាន់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៃតំបន់ណាមបូខាងកើត។

តាមផែនការ ក្នុងសន្និសីទនេះ មានគ្រោងចំនួន ១២ ជាមួយទុនវិនិយោគសរុបចំនួន ៤,២ ពាន់លានដុល្លារអាមេរិក នឹងត្រូវបានចុះហត្ថលេខារវាងក្រសួងផែនការ និងវិនិយោគវៀតណាមជាមួយដៃគូនានា ហើយភាគច្រើនគឺលើវិស័យអភិវឌ្ឍន៍ផ្លូវគមនាគមន៍ នគរឆ្លាតវៃ និងទំនើប ការអភិវឌ្ឍធនធានមនុស្សក្នុងមណ្ឌលឧស្សាហកម្មរបស់តំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ