ជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណយុទ្ធជនពលីក្រោយសង្គ្រាមនៅវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ ខែតុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលាស្តីពី “ការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណយុទ្ធជនពលីក្រោយសង្គ្រាមនៅវៀតណាម”។ 
ជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណយុទ្ធជនពលីក្រោយសង្គ្រាមនៅវៀតណាម - ảnh 1សិក្ខាសាលាស្តីពី “ការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណយុទ្ធជនពលីក្រោយសង្គ្រាមនៅវៀតណាម”។ រូបថត៖ nhandan.vn

ព្រឹត្តិការណ៍នេះ ត្រូវបានសមាគមជួយឧបត្ថម្ភគ្រួសារយុទ្ធជនពលីវៀតណាម និងវិទ្យាស្ថានសន្តិភាពអាមេរិកសម្របសម្រួលរៀបចំឡើង។ នៅក្នុងសិក្ខាសាលានេះ គណៈប្រតិភូបានចាត់ទុកថា៖ “នាពេលកន្លទៅ  កិច្ចការបរទេស និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីពីការស្វែងរក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ត្រូវបានយកចិត្តទុកដាក់ និងជំរុញយ៉ាងខ្លាំង។ ដោយមានកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងជិតស្និទ្ធ ចាប់តាំងពីឆ្នាំ ២០១៤ រហូតមកដល់ពេលនេះ អង្គការនិងបុគ្គលនៃវិទ្យាស្ថានសន្តិភាពអាមេរិកបានផ្គត់ផ្គង់ឯកសារជាង ៨០០.០០០ទំព័រ ទាក់ទងនឹងទាហានវៀតណាមដែលបានពលី បាត់ព័ត៌មាន ឬបាត់ខ្លួនក្នុងសម័យសង្គ្រាម។ ជាលទ្ធផល បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួនជិត ១៧.០០០ នាក់; ទទួលអដ្ឋិធាតុយុទ្ធជនពលីជាង ៣៨.០០០ គំរូ; វិភាគ និងរក្សាទុក DNA បានចំនួនជាង ២៣.០០០ គំរូ; កំណត់អត្តសញ្ញាណអដ្ឋិធាតុ យុទ្ធជនពលីដែលខ្វះព័ត៌មានបានចំនួនជាង ៤.០០០ ករណី។ លោក Andrew Wells-Dang នាយកគំនិតផ្តួចផ្តើមជំនះពុះពារលើផលវិបាកនៃសង្គ្រាម និងការសម្រុះសម្រួល (វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក) បានមានប្រសាសន៍ថា៖ “វិទ្យាស្ថាន សន្តិភាព សហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជួយ ស្វែងរកអ្នកបាត់ខ្លួន ក្នុងសម័យសង្គ្រាមរបស់រដ្ឋាភិបាលអាមេរិក និងដៃគូរបស់វៀតណាមគឺគណៈកម្មាធិការដឹកនាំជាតិ៥១៥ ។ គំនិតផ្តួចផ្តើមនេះត្រូវបានអនុវត្តចាប់តាំងពីឆ្នាំមុន។ ក្នុងក្របខ័ណ្ឌនេះ វិទ្យាស្ថានសន្តិភាពអាមេរិកបានយកចិត្តទុកដាក់ដល់កិច្ចសន្ទនា ព្រឹត្តិការណ៍នានាដូចជាសិក្ខាសាលានៅថ្ងៃនេះ និងប្រព័ន្ធផ្សព្វផ្សាយនៅទាំងអាមេរិក និងវៀតណាម ដើម្បីពង្រីកតួនាទីរបស់អង្គការសង្គម និងស្ថាប័នរដ្ឋាភិបាល ដើម្បីស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីវៀតណាម”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ