ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងឥណ្ឌា

(VOVWORLD) - នាយប់ថ្ងៃទី ១៧ ខែមិថុនា រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang បានមកដល់រដ្ឋធានី New Delhi ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឥណ្ឌា។ 
ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងឥណ្ឌា - ảnh 1រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ Phan Van Giang ។ រូបថត៖ VOV

តាមការគ្រោងទុក លោករដ្ឋមន្រ្តី Phan Van Giang នឹងចូលរួមពិធីស្វាគមន៍និងជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការពារជាតិនៃប្រទេសម្ចាស់ផ្ទះ លោក Rajnath Singh នៅថ្ងៃទី ១៩ ខែមិថុនា។ ដំណើរទស្សនកិច្ចនេះសំដៅជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរយៈពេល២ថ្ងៃនៅឥណ្ឌារបស់រដ្ឋមន្ត្រីការពារប្រទេស លោក Phan Van Giang ភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់និងសកលដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ក្រសួងការពារជាតិឥណ្ឌាបានឲ្យដឹងថា ឥណ្ឌានិងវៀតណាមចែករំលែកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ ទំនាក់ទំនងការពារជាតិទ្វេភាគីគឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងភាពជាដៃគូនេះ។ ការសន្យាការពារជាតិរវាងប្រទេសទាំងពីរ រួមចំណែកធ្វើពិពិធកម្មការតភ្ជាប់លើវិសាលភាពទូលំទូលាយ ដោយផ្តោតលើវិស័យមួយចំនួនា ដូចជា៖ ការផ្លាស់ប្តូរយោធា ដំណើរទស្សនកិច្ចជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលនិងកសាងសមត្ថភាព សកម្មភាពចូលកំពង់ផែ និងសមយុទ្ធទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ