ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌូណេស៊ី នូវែលហ្សេឡង់និងអូស្ត្រាលី

(VOVWORLD) -នារសៀលថ្ងៃទី៥កក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម  លោក Vuong Dinh Hue បានជួបសន្ទនាជាមួយលោក Ibnu Hadi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី លោកស្រី Wendy Matthews ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ និងឯកអគ្គរដ្ឋទូតរង ភារៈធារីអូស្ត្រាលី ប្រចាំនៅវៀតណាម លោក Layton Pike សំដៅពិភាក្សាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងវៀតណាមជាមួយប្រទេសពោលខាងលើ សំដៅត្រៀមរៀបចំសំរាប់ដំណើរបំពេញទស្សនកិច្ចនៅប្រទេស
ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌូណេស៊ី នូវែលហ្សេឡង់និងអូស្ត្រាលី - ảnh 1ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌូណេស៊ី នូវែលហ្សេឡង់និងអូស្ត្រាលី 

នារសៀលថ្ងៃទី៥កក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានជួបសន្ទនាជាមួយលោក Ibnu Hadi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី លោកស្រី Wendy Matthews ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ និងឯកអគ្គរដ្ឋទូតរង ភារៈធារីអូស្ត្រាលី ប្រចាំនៅវៀតណាម លោក Layton Pike សំដៅពិភាក្សាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងវៀតណាមជាមួយប្រទេសពោលខាងលើ សំដៅត្រៀមរៀបចំសំរាប់ដំណើរបំពេញទស្សនកិច្ចនៅប្រទេសទាំងនោះ នាចុងខែកក្កដាឆ្នាំ២០១៧។ ស្ដីអំពីការផ្តើមគំនិតរបស់លោក Ibnu Hadi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ស្ដីអំពីការបើកជើងហោះហើរ Vietjet Air ចាប់ពីទីក្រុង ហូជីមិញ (វៀតណាម)ទៅកាន់ទីក្រុង Jarkatar (ឥណ្ឌូនេស៊ី) ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអោយដឹងថា៖ រដ្ឋាភិបាលវៀតណាម គាំទ្រការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជួបប្រាស្រ័យប្រជាជនអះអាងឥណ្ឌូនេស៊ីជាដៃគូយុទ្ធសាស្ត្ររបស់វៀតណាម  និង វៀតណាមជានិច្ចកាលគោរពការជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសនេះលើច្រើនវិស័យ។

          ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ ឧបនាយករដ្ឋមន្ត្រីមានគោលបំណងថា៖ភាគីទាំងពីរជំរុញខ្លាំងថែមទៀតកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម អប់រំ បណ្ដុះបណ្ដាល …លៗ

          អះអាងវៀតណាមជានិច្ចកាលគោរពនិងយកចិត្តទុកដាក់ជាច្រើនចំពោះទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយអូស្ត្រាលី ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអោយដឹងថា៖ត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរ ពិភាក្សាអំពីបញ្ហាទាក់ទិននានាចំពោះប្រទេសទាំងពីរ ដើម្បីកិច្ចសហប្រតិបត្តិការ និងភាពសម្បូររុងរឿងរបស់ភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ