ជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យវៀតណាម¬-ប៊ុលហា្គរី

(VOVworld) - ថ្លែងមតិនៅជំនួបជាមួយប្រធានាធិបតីនៃសាធារណៈរដ្ឋប៊ុលហ្គារី
លោក Rosen Plevneliev ក្នុងដំណើរទស្សនៈកិច្ចថ្នាក់រដ្ឋនៅវៀតណាម នារសៀល
ថ្ងៃទី២៨ តុលានេះ នាយករដ្ឋមន្រ្តីវៀតណាមលោក ​Nguyên Tân Dung បានអះអាង
ថាគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺយកចិត្តទុកដាក់ធ្វើ
អោយទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ប៊ុលហ្គារីកាន់តែស៊ីជំរៅ មាន
ប្រសិទ្ធិភាព និងអភិវឌ្ឍន៍ឡើងកំពស់ថ្មីនាពេលអនាគត ជាពិសេសក្នុងបណ្ដា
វិស័យដែលមានសក្តានុភាពរវាងប្រទេសទាំង២នៅធំធេងដូចជា ថាមពល
បច្ចេកវិទ្យាខ្ពស់ ឪសថ កែច្នេស្បៀងអាហារ អប់រំ និងបច្ចេកទេសការពាប្រទេស 
ជាដើម។

ជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យវៀតណាម¬-ប៊ុលហា្គរី - ảnh 1
នាយករដ្ឋមន្រ្តីលោក​ Nguyên Tân Dung ជួបសន្ទនាជាមួយ
ប្រធានាធិបតីប៊ុលហ្គារីលោក Rosen Plevneliev

ប្រធានាធិបតី Rosen Plevneliev បានអះអាងថាប៊ុលហ្គារីត្រៀមខ្លួនធ្វើជាស្ពាន
តភ្ជាប់ដើម្បីវៀតណាមជំរុញ បើកទូលាយកិច្ចសហប្រតិបតិ្តការជាមួយ EU។ប្រធានាធិបតីមានគោលបំណងថាវៀតណាមនឹងគាំទ្រប៊ុលហ្គារីក្នុងការជំរុញ​បើកទូលាយសហប្រតិបតិ្តការជាមួយប្រទេសអាស៊ាននានាទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ