ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគតំបន់កម្ពុជា-ឡាវ-វៀតណាម

(VOVWORLD) -សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM) តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ១៩ ធ្នូ នៅខេត្ត Binh Phuoc។
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគតំបន់កម្ពុជា-ឡាវ-វៀតណាម - ảnh 1ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគតំបន់កម្ពុជា-ឡាវ-វៀតណាម 

សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM) តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ១៩ ធ្នូ នៅខេត្ត Binh Phuoc។

នៅទីនេះ អង្គប្រជុំបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វស័យ។ ជាក់ស្ដែង លើវិស័យសន្តិសុខ កិច្ចការបរទេស អង្គប្រជុំបានពិភាក្សាលើការបន្តជំរុញការបោសសំអាតគ្រាប់បែក និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅសេសសល់ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍។ ស្ដីពីវិស័យ សេដ្ឋកិច្ច ប្រទេសទាំងបីរួមគ្នាកសាងផែនការស្ដីពីការអនុវត្តអភិវឌ្ឍន៍ផ្នែកឧស្សាហកម្ម កៅស៊ូសម្រាប់តំបន់ដើម្បីដាក់ជូននាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen The Phuong អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាមបានឲ្យដឹងថា៖

“ទីមួយគឺគប្បីមានការតភ្ជាប់អំពីហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ថាមពល និង ទូរគមនាគមន៍។ ទីពីរ គឺគប្បីមានតភ្ជាប់អំពីរបៀបរបប ភាពសុខដុមនៃការកំណត់អំពីវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនោះ ទើបអាចឆ្លៀតយកបាននូវសក្ដានុភាពនៃប្រទេសទាំងបី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ