ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វិទ្យាសាស្ត្របច្ចេកវិទ្យារវាងវៀតណាម និងប៉ូឡួញ

(VOVWORLD) - នាព្រឹកថ្ងៃទី២៩ វិច្ឆិកា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានទទួលជួបឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងវិទ្យា សាស្ត្រនិងអប់រំប៉ូឡួញ លោក Jaroslaw Gowin ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច ថ្នាក់រដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីប៉ូឡួញលោក Andrzej Duda។
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វិទ្យាសាស្ត្របច្ចេកវិទ្យារវាងវៀតណាម និងប៉ូឡួញ - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam (ខាងស្ដាំ) ទទួលជួបឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងវិទ្យា សាស្ត្រនិងអប់រំប៉ូឡួញ លោក Jaroslaw Gowin  (រូបថត៖ VOV)

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តីទាំង២រូបវាយតំលៃខ្ពស់ការដែលក្រសួង វិទ្យាសាស្ត្រនិងអប់រំប៉ូឡួញនិងក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីស្ដីពីអប់រំថ្នាក់ឧត្តមសិក្សា ក្នុងនោះមានការបង្កើន បរិមាណអាហារូបកណ៍ដែលភាគីទាំង២ផ្ដល់ឲ្យគ្នាឡើងដល់ទៅ២០កញ្ចប់ជា រៀងរាល់ឆ្នាំ។ តាមនោះ ភាគីទាំង២បង្កើនការផ្លាស់ប្ដូរនិស្សិតក្នុងវិស័យនានា ដែលប៉ូឡួញមានឧត្តមភាពនិងវៀតណាមមានតម្រូវការដូចជាបច្ចេកទេស អណ្ដូងរ៉ែ កសិកម្ម និងឧស្សាហកម្មស្បៀងអាហារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ