ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមជាមួយដំបន់មជ្ឈឹមបូព៌ា-អាហ្វ្រិកខាងជើង

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមជាមួយដំបន់មជ្ឈឹមបូព៌ា-អាហ្វ្រិកខាងជើង - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Nguyen Phuong Nga (VOV)

        Vovworld-វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមជាមួយបណ្ដា​
ដៃគូរ​មជ្ឈឹមបូព៌ា-អាហ្វ្រិកខាងជើងបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៤
និង​ទី៥​តុលា​ខាង​មុខនៅទីក្រុងហាណូយ។ នេះជាលើកដំបូងវេទិការត្រូវបាន
រៀបចំ​ដោយការ​ផ្ដើម​គំនិតរបស់វៀតណាម សំដៅបង្កើតការលោតផ្លោះថ្មីសំរាប់
កិច្ច​សហប្រតិបត្តិការរវាង​វៀតណាមជាមួយបណ្ដាប្រទេសនៅដំបន់មជ្ឈឹមបូព៌ា
-អាហ្វ្រិក​ខាងជើង ពិសេសគឺក្នុង​វិស័យពាណិជ្ជកម្មនិងវិនិយោគ។ នៅសន្និសីទ​
កាសែត​អន្តរជាតិនាថ្ងៃទី៣០តុលា នៅ​ទីក្រុងហាណូយ អនុរដ្ឋមន្ត្រី​ការបរទេស​
វៀត​ណាមលោកស្រី Nguyen Phuong Nga បាន​សង្កត់​ធ្ងន់​ថា៖

        “ក្នុងកាលៈទេសៈសមាហរណកម្មនិងចងសម្ព័ន្ធអន្តរជាតិកំពុងប្រព្រឹត្តទៅ​
យ៉ាង​ខ្លាំងក្លានៅអាស៊ីបូព៌ានិងមជ្ឈឹមបូព៌ា-អាហ្វ្រិកខាងជើងនោះ រាល់សក្ដានុ
ភាព​និង​ឧត្តម​ភាព​អាចបំពេញឲ្យគ្នា។ លើមូលដ្ឋាននោះ ការរៀបចំវេទិការនឹងបង្ក​
លក្ខណៈដើម្បី​អ្នក​តាក់តែងគោលនយោបាយក៏ដូចជាអង្គភាពអាជីវកម្មអាចជួប
ប្រាស្រ័យផ្ទាល់ផ្លាស់ប្តូរ​ព័ត៌មានបទពិសោធន៍ស្វែងរកឱកាសសហប្រតិបត្តិការ រួមចំណែកជំរុញទំនាក់ទំនង​សេដ្ឋកិច្ចរវាងវៀតណាមជាមួយបណ្ដាប្រទេសនៅ​ដំបន់នេះអភិវឌ្ឍន៍ស័ក្តសមនឹង​ទំនាក់​ទំនងនយោបាយដ៏ល្អប្រសើរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ