ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ជប៉ុន។

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ជប៉ុន។ - ảnh 1
វេទិការសន្ទនាសេដ្ឋកិច្ចវៀតណាម-ជប៉ុនលើកទី៧។ (vov.vn)



        VOV-នារសៀលថ្ងៃទី១៨កក្កដានៅទីក្រុងតូក្យូ-ជប៉ុន ស្ថានទូតវៀតណាម
ប្រចាំនៅ​ជប៉ុនបានសហការជាមួយក្រុមប្រឹក្សាជំរុញការទូតប្រជាជនជប៉ុន រៀប
ចំវេទិការ​សន្ទនាសេដ្ឋកិច្ចវៀតណាម-ជប៉ុនលើកទី៧។ នេះជាសកម្មភាពស្ថិត
ក្នុងកម្មវិធី​រំលឹក​ខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម
ជាមួយជប៉ុន។ ថ្លែង​មតិបើកវេទិការ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន
លោក Doan Xuan Hung បានចាត់ទុកថារដ្ឋាភិបាលនិងអង្គភាពអាជីវកម្មជប៉ុន តាមរយៈបណ្ដាខ្ទង់ជំនួយ​អភិវឌ្ឍន៍និងវិនិយោគផ្ទាល់បានរួមចំណែកយ៉ាង
សកម្មក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិវៀតណាម។ រីឯបណ្ឌិត Etsuro Honda ទីប្រឹក្សាខុទ្ទការល័យគណៈរដ្ឋមន្ត្រី​របស់រដ្ឋាភិបាល ជប៉ុនបានចាត់ទុកថា ជប៉ុន
គឺជាខឿនសេដ្ឋកិច្ចខ្លាំងក្លាមួយនឹងជាកត្តា​ជំរុញ​បណ្ដាអង្គភាពអាជីវកម្មជប៉ុន
វិនិយោគទៅឯបរទេស ក្នុងនោះវៀតណាម​ជា​និច្ចកាលត្រូវបានចាត់ទុកជា
អាស័យដ្ឋានវិនិយោគគួរឲ្យទាក់ទាញរបស់អង្គភាព​អាជីវកម្មជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ