ជំរុញកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ររវាងវៀតណាមនិងន័រវេស

ជំរុញកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ររវាងវៀតណាមនិងន័រវេស - ảnh 1
ឯកអគ្គរដ្ឋទូតន័រវេសប្រចាំវៀតណាមលោកស្រី Siren Gjerme Eriksen ថ្លែងមតិនៅសិក្ខាសាលា (រូបថត៖voh.com.vn)

(VOVworld) - វៀតណាមនិងន័រវេសបន្តរក្សានិងបង្កើនថែមទៀតនូវទំនាក់ទំនង
ទ្វេភាគីលើវិស័យសេដ្ឋកិច្ចសមុទ្រ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៅ តំបន់
ឆ្នេរសមុទ្រ។នេះជាខ្លឹមសារនៃសិក្ខាសាលាអំពីសេដ្ឋកិច្ចសមុទ្រ ដែលត្រូវបានរៀបចំ
ឡើងនៅទីក្រុងហូជីមិញនាថ្ងៃទី២៣ វិច្ឆិកាដោយស្ថានទូតន័រវេស ប្រចាំវៀតណាម។
នាពេលខាងមុខ ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមនិងប្លុក
 EFTA (រួមមានស្វីស ន័រវេស អ៊ីស្លង់និងលិចទេនស្តែន) ត្រូវបានចរចារប្រកបដោយ
ជោគជ័យនោះគឺវានឹងជំរុញថែមទៀតពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង
ពីរ។នៅសិក្ខាសាលាលើកនេះ តំណាងន័រវេសក៏បានចែក រំលែកអំពីការអភិវឌ្ឍន៍
របរចញ្ចឹមជលផលនៅសមុទ្រជាមួយដៃគូវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ