ជំរុញកំណើនបៃតងនៅវៀតណាម៖ ផ្លូវទៅកាន់ភាពជោគជ័យ

(VOVWORLD) - វៀតណាមដែលមានសក្ដានុពល និងទីតាំងភូមិសាស្ត្រសេដ្ឋកិច្ចនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល កំពុងប្រឈមមុខនឹងកាលានុវត្តភាព នៃកំណើនបៃតង ដើម្បីអាចប្រដេញទាន់   និងបង្កើតសន្ទុះសម្រាប់លោតផ្លោះក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច   និងបរិស្ថាន។ 
ជំរុញកំណើនបៃតងនៅវៀតណាម៖ ផ្លូវទៅកាន់ភាពជោគជ័យ - ảnh 1ទិដ្ឋភាពទូទៅនៃសន្និសីទ (រូបថត៖ Ba Toan/VOV)

នេះជាព័ត៌មានគួរឲ្យកត់សម្គាល់ក្នុងសន្និសីទ “ជំរុញកំណើនបៃតងនៅវៀតណាម៖ ផ្លូវឆ្ពោះទៅរកភាពជោគជ័យ” ដោយក្រសួងផែនការ និងវិនិយោគរៀបចំឡើងនាថ្ងៃទី ១៨ មេសា នៅទីក្រុងហាណូយ។

យោងតាមលោក Le Viet Anh ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ អប់រំ ធនធានធម្មជាតិ និងបរិស្ថាន ក្រសួងផែនការ និងវិនិយោគ នាពេលខាងមុខ វៀតណាមនឹងផ្តល់អាទិភាពដល់ការជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង តាម រយៈការកសាងគោលនយោបាយ និងយន្តការវិនិយោគ សុក្រិតគោលនយោបាយ ក្របខ័ណ្ឌច្បាប់  និងការកែលម្អលទ្ធភាពទទួលបានធនធានវិនិយោគ។

ជំរុញកំណើនបៃតងនៅវៀតណាម៖ ផ្លូវទៅកាន់ភាពជោគជ័យ - ảnh 2រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung ថ្លែងក្នុងពិធីបើកសន្និសីទ (រូបថត៖ Vu Dung/qdnd.vn)

“ការវិនិយោគឯកជនមានសារៈសំខាន់ជាពិសេសសម្រាប់គោលដៅកំណើនបៃតង។ មូលដ្ឋានគ្រឹះនៃបញ្ហានេះគឺការចាត់ថ្នាក់ជាតិបៃតង និងការចាត់ថ្នាក់បៃតងតាមវិស័យ ដើម្បីកំណត់ថា តើអ្វីទៅជាគម្រោងកំណើនបៃតង របៀបដែលវិស័យនេះមានសិទ្ធិទទួលបានការលើកទឹកចិត្តដល់កំណើនបៃតងថ្នាក់ជាតិ។ ក្រសួងផែនការ និងវិនិយោគនឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុន BCG គ្រុប ដើម្បីធ្វើការស្រាវជ្រាវ និងស្នើរដ្ឋាភិបាលចេញគោលការណ៍ណែនាំស្តីពីចំណាត់ថ្នាក់បៃតងថ្នាក់ជាតិ ក៏ដូចជាការចាត់ថ្នាក់បៃតងនៃវិស័យ”។ នេះបើកយោងតាមប្រសាសន៍របស់លោក Le Viet Anh។

យុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតងសម្រាប់ដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ កំណត់យ៉ាងច្បាស់នូវកំណើនបៃតងជាដំណោះស្រាយដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ដោយភ្ជាប់ជាមួយ នឹងការច្នៃប្រឌិតគំរូកំណើន ការកែលម្អការប្រកួតប្រជែង និងភាពធន់នឹងការប៉ះទង្គិចពីខាងក្រៅ រួមចំណែកដោយផ្ទាល់ដល់ ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឆ្ពោះទៅរកសេដ្ឋកិច្ចអព្យាក្រឹតកាបូនក្នុងរយៈពេលវែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ