ជំរុញការជួបប្រាស្រ័យប្រជាជនរវាងវៀតណាមនិងអាមេរិក

(VOVWORLD) - នារសៀសលថ្ងៃទី ១៥ មិថុនា នៅទីក្រុងហាណូយ ប្រធានសមាគមន៍បណ្ដាអង្គការមិត្តភាពវៀតណាម ឯកអគ្គរដ្ឋទូតលោក Nguyen Tam Chien បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ វិទ្យាល័យ George School របស់រដ្ឋ Pennsylvania អាមេរិក ដែលបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១០ ដល់ទី ២២ មិថុនា ឆ្នាំ ២០១៩។ 
ជំរុញការជួបប្រាស្រ័យប្រជាជនរវាងវៀតណាមនិងអាមេរិក - ảnh 1 ជំរុញការជួបប្រាស្រ័យប្រជាជនរវាងវៀតណាមនិងអាមេរិក (VNA)

(VOVworld) – នារសៀសលថ្ងៃទី ១៥ មិថុនា នៅទីក្រុងហាណូយ ប្រធានសមាគមន៍បណ្ដាអង្គការមិត្តភាពវៀតណាម ឯកអគ្គរដ្ឋទូតលោក Nguyen Tam Chien បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ វិទ្យាល័យ George School របស់រដ្ឋ Pennsylvania អាមេរិក ដែលបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១០ ដល់ទី ២២ មិថុនា ឆ្នាំ ២០១៩។ ក្នុងជំនួបសន្ទនា ឯកអគ្គរដ្ឋទូត Nguyen Tam Chien បានឧទ្ទសនាមដល់គណៈប្រតិភូអាមេរិកអំពីវិស័យសហប្រតិបត្តិការអប់រំ រវាងវៀតណាមនិងអាមេរិក។ ទន្ទឹមនឹងនោះ លោក Nguyen Tam Chien ក៏បាន ជូនដំណឹងជាមួយគណៈប្រតិភូអំពីសមាគមន៍បណ្ដាអង្គការមិត្តភាពវៀតណាម ប្រវត្តិសាស្ត្រនិងវប្បធម៌វៀតណាម ផងដែរ។ នារសៀលថ្ងៃដ៏ដែល បណ្ដាសិស្ស នៃវិទ្យាល័យ George School បានជួបមុខជាមួយបណ្ដាក្រុមគ្រួសារវៀតណាមនៅ ទីក្រុងហាណូយដែលចូលរួមកម្មវិធី Homestay ទៀតផង។ តាមកម្មវិធី គណៈប្រតិភូអាមេរិកនឹងជួបធ្វើការជាមួយស្ថាប័នមជ្ឈមណ្ឌលមនុស្សធម៌មួយចំនួន។  ក្រៅពីនោះ បណ្ដាសិស្សអាមេរិកនឹងចូលរួមសកម្មភាពស្ម័គ្រចិត្តនៅភូមិ Pom Coong ស្រុក Mai Chau ខេត្ត Hoa Binh និងទៅទស្សនានៅឈូងសមុទ្រ Ha Long ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ