ជំរុញការនាំចេញមុខទំនិញកសិផលចូលសឹង្ហបុរី

ជំរុញការនាំចេញមុខទំនិញកសិផលចូលសឹង្ហបុរី - ảnh 1

(VOVworld) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលទើបនឹងមានយោបល់បញ្ជាណែនាំអំពីវិធាន
ការជំរុញការនាំចេញកសិផល ជលផលនិងស្បៀងអាហារវៀតណាម ចូលទៅទីផ្សារ
សឹង្ហបុរី។តាមនោះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនឹងធ្វើអធិ បតីជំនួបចរចារជា
មួយសឹង្ហបុរីដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើ
វិស័យកសិផលនិងជលផល។ក្រសួងឧស្សាហពាណិជ្ជកម្ម ទទួលខុសត្រូវក្នុងការ
កសាងកម្មវិធីពន្លឿនពាណិជ្ជកម្មអំពីការជំរុញមុខទំនិញកសិផល ជលផលនិង
ស្បៀងអាហារនៅទីផ្សារសឹង្ហបុរី​ ព្រមទាំងតភ្ជាប់អង្គភាព អាជីវកម្មដែលធ្វើសកម្ម
ភាពក្នុងវិស័យនេះនៃប្រទេសទាំងពីរ។
សឹង្ហបុរីជារៀងរាល់ឆ្នាំនាំចូលរហូតដល់៩០%បរិមាណស្បៀងអាហារដើម្បីឆ្លើយ
តបនឹងតម្រូវការនៅក្នុងប្រទេស។មុខទំនិញកសិផលស្នូលនានាដែលវៀតណាម
នាំចេញទៅសឹង្ហបុរីនោះគឺបន្លែ កាហ្វេនិងម្រេច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ