ជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថលលើវិស័យកសិកម្ម

(VOVWORLD) - នេះជាព្រឹត្តិការណ៍បើកឆាក ក្នុងចង្កោមព្រឹត្តិការណ៍សន្ទនាគោលនយោបាយ និងផ្សព្វផ្សាយស្ដីពីការអភិវឌ្ឍន៍កសិកម្មបៃតង កាបូនទាប ប្រកបដោយនិរន្តរភាព។
ជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថលលើវិស័យកសិកម្ម - ảnh 1ប្រភព៖ FB World Bank Vietnam

នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានសម្របសម្រួលជាមួយធនាគារពិភពលោកប្រចាំនៅវៀតណាមរៀបចំកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្ដីពី “ការផ្លាស់ប្តូរទៅជាប្រព័ន្ធស្បៀងអាហារបៃតង កាត់បន្ថយការបញ្ចេញឧស្ម័នពុល។ នេះជាព្រឹត្តិការណ៍បើកឆាក ក្នុងចង្កោមព្រឹត្តិការណ៍សន្ទនាគោលនយោបាយ និងផ្សព្វផ្សាយស្ដីពីការអភិវឌ្ឍន៍កសិកម្មបៃតង កាបូនទាប ប្រកបដោយនិរន្តរភាព។

ប្រធានបទសំខាន់ៗដែលត្រូវបានជ្រើសរើសសម្រាប់កិច្ចសន្ទនាជាន់ខ្ពស់ក្នុងចង្កោមព្រឹត្តិការណ៍ទាំងនេះរួមមាន៖ ការបង្កើនប្រព័ន្ធស្បៀងអាហារបៃតង គោលនយោបាយបៃតង ការឧបត្ថម្ភសាធារណៈ និងការជំរុញហិរញ្ញវត្ថុបៃតង; ប្រព័ន្ធស្បៀងអាហារបៃតង និងប្រកបដោយបរិយាប័ន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ