ជំរុញខ្លាំងនូវការងារកសាងរដ្ឋាភិបាលអេឡិចត្រូនិក

(VOVWORLD) - នាថ្ងៃទី២៩ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ក្រុមការងាររបស់នាយករដ្ឋ មន្រ្តីវៀតណាម បានជួបធ្វើការជាមួយក្រសួង ស្ថាប័នចំនួន១២ អំពីការពន្លឿន ភារកិច្ចកសាងរដ្ឋាភិបាលអេឡិចត្រូនិក។

ដំណើរការសេចក្ដីសម្រេចចិត្តលេខ១៧ស្ដីពីភារកិច្ចនិងដំណោះស្រាយ ស្នូលមួយចំនួនក្នុងការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកក្នុងដំណាក់កាល២០១៩-២០២០ ទិសដៅដល់ឆ្នាំ២០២៥នោះ បណ្ដាអង្គភាពបានជំរុញយ៉ាងខ្លាំងនូវការផ្ញើរ ទទួលឯកសារអនឡាញ ការចុះហត្ថលេខានិងដោះស្រាយការងារ អនឡាញ ក៏ដូចជាដំណើរការផតថលសេវាកម្មសាធារណៈផងដែរ។ ទន្ទឹមនឹងនោះ ប្រព័ន្ធ បញ្ជរព័ត៌មានអេឡិចត្រូនិកតែមួយថ្នាក់ក្រសួង ក៏បានត្រៀមខ្លួនជាស្រេចតភ្ជាប់ ជាមួយផតថលសេវាកម្មសាធារណៈជាតិ ដើម្បីផ្គត់ផ្គង់សេវាកម្មសាធារណៈអន ឡាញផងដែរ។ រហូតមកដល់ពេលនេះ ក្រសួង ស្ថាប័នទាំង ១០០% បានបង្កើត គណៈកម្មការទទួលបន្ទុកផែនការដំណើរការសេចក្ដីសម្រេចចិត្តលេខ១៧ ក៏ដូច ជាដាក់អោយដំណើរការប្រព័ន្ធព័ត៌មានមូលដ្ឋានគ្រឹះមួយចំនួនផងដែរ។ អនុ ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមលោក Nguyen Cao Luc បានសង្កត់ធ្ងន់ថា៖

        “សូមស្នើអោយបណ្ដាក្រសួង ស្ថាប័ន បង្កើនការធានាបច្ចេកទេស លើក កម្រិត software គ្រប់គ្រងឯកសារ ដោយគួបផ្សំជាមួយហត្ថលេខីអេឡិចត្រូនិក ដើម្បីធានាតម្លៃគតិយុត្តរបស់ឯកសារអេឡិចត្រូនិក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ