ជំរុញ​ដំណោះ​ស្រាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​នេសាទ​ខុស​ច្បាប់

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ សីហា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានអញ្ជើញជាអធិបតីសន្និសីទអនឡាញដោយមានការចូលរួមពីសមាជិកនៃគណៈកម្មាធិការជាតិដឹកនាំការប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមែនបទប្បញ្ញត្តិ (IUU) និងថ្នាក់ដឹកនាំបណ្តាខេត្ត ក្រុងនៅមាត់សមុទ្រ។

របាយការណ៍របស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបង្ហាញថា ប្រព័ន្ធត្រួតពិនិត្យទូកនេសាទត្រូវបានដាក់ឱ្យដំណើរការពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន ដោយចែករំលែកនិងតភ្ជាប់រវាងស្ថាប័ននិងអង្គភាពពាក់ព័ន្ធ; រៀបចំមន្ត្រីប្រចាំការ ២៤/២៤ ម៉ោងដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងសកម្មភាពរបស់ទូកនេសាទនៅលើសមុទ្រ។ រហូតមកដល់ពេលនេះ ទូកនេសាទចំនួនជាង ១០០.០០០កប៉ាល់ ដែលមានប្រវែងពី ៦-១៥ ម៉ែត្របានដំឡើងឧបករណ៍ត្រួតពិនិត្យ; ការងារផ្សព្វផ្សាយ ឃោសនា និងការបណ្តុះបណ្តាលស្តីពី IUU បន្តត្រូវបានជំរុញយ៉ាងខ្លាំង។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានស្នើថា៖ “ពង្រឹងការត្រួតពិនិត្យនិងដោះស្រាយការរំលោភបំពានតាមក្រិត្យលេខ ៤២ ស្តីពីការដាក់ពិន័យក្នុងវិស័យជលផល គឺជាកត្តាសំខាន់ណាស់ ដែលផ្តោតលើនាវាដែលបំពានដែនទឹកបរទេស។ ស៊ើបអង្កេតប្រភពដើម និងដោះស្រាយការបំពានច្បាប់។ តាមការប៉ាន់ស្មានថា ជលផលប្រហែល ៥ ម៉ឺនតោនត្រូវការនាំចេញ ប្រសិនបើគណៈកម្មការអឺរ៉ុប (EC) មិនដកកាតលឿងទេ វានឹងបាត់បង់ឱកាសហើយត្រូវបន្តដកកាតលឿងរយៈពេលជាច្រើនឆ្នាំខាងមុខ”។

យោងតាមឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang នៅខែតុលា ក្រុមអធិការកិច្ចរបស់គណៈកម្មការអឺរ៉ុបនឹងធ្វើទស្សនកិច្ចនៅវៀតណាម ដូច្នេះក្រសួង ស្ថាប័ន និងសមាជិកគណៈកម្មាធិការដឹកនាំ IUU សង្កត់ធ្ងន់លើការអនុវត្តវិធានការខ្លាំង ដើម្បីកុំឱ្យមានស្ថានភាពកប៉ាល់នេសាទរំលោភលើការនេសាទខុសច្បាប់នៅបរទេស។ បន្តរៀបចំក្រុមការងារចុះពិនិត្យ ណែនាំ និងជំរុញឱ្យមូលដ្ឋានជំនះលើចំណុចខ្វះខាត ដែនកំណត់ និងធានាការអនុវត្តយ៉ាងតឹងរឹងនូវបទបញ្ញត្តិស្តីពីការប្រឆាំងការនេសាទ IUU៕


ប្រតិកម្មទៅវិញ

ផ្សេងៗ