ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ អភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត

(VOVWORLD) -ទទួលសេចក្ដីអញ្ជើញរបស់អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងភរិយា  រួមជា មួយ គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់ និងអញ្ចើញចូលរួមសន្និសីទកំពូល G20 នៅទីក្រុង Hamburg ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨  កក្កដា ឆ្នាំ ២០១៧។ 
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ អភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  

ទទួលសេចក្ដីអញ្ជើញរបស់អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នាយករដ្ឋមន្ត្រី វៀត ណាម លោក Nguyen Xuan Phuc និងភរិយា  រួមជា មួយ គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាល វៀត ណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់ និងអញ្ចើញចូលរួមសន្និសីទកំពូល G20 នៅទីក្រុង Hamburg ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ កក្កដា ឆ្នាំ ២០១៧។ ដំណើរទស្សនកិច្ចលើកនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាម-អាល្លឺម៉ង់  អភិវឌ្ឍន៍ខ្លាំងក្លាលើគ្រប់វិស័យ ទំនាក់ទំនងរវាងវៀតណាម និងបណ្ដាប្រទេស ជាសមាជិក G20 បានអភិវឌ្ឍន៍ដ៏ល្អ។    ក្នុងបរិយាកាសទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេស ជាសមាជិក  G20 កំពុងអភិវឌ្ឍន៍ល្អនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទកំពូល G20  ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨  កក្កដា ឆ្នាំ  ២០១៧ ដោយប្រធានបទ៖”កំណត់រូបរាងសំរាប់ពិភពលោកតភ្ជាប់មួយ”។ ដោយតួនាទីជាម្ជាស់ផ្ទះ APEC 2017 វៀតណាមបានអញ្ជើញចូលរួមសន្និសីទ  និងកិច្ចប្រជុំនានាក្នុងក្របខ័ណ្ឌ G20 ចូលរួមពិភាក្សានៅកិច្ចប្រជុំនៃសន្និសីទ កំពូល  និងផ្តល់មតិចំពោះពង្រាងសេចក្ដីថ្លែងការណ៍រួមរបស់សន្និសីទ។

          ដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់ និងចូលរួមសន្និសីទកំពូល G20 គឺសំដៅអាល្លឺម៉ង់ បានបន្តអនុវត្ត គោល មាគា៍កិច្ចការបរទេសឯករាជ្យ ម្ចាស់ការ  ពហុបែបភាវូបនីយកម្ម ពហុទិសភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិ ម្ចាស់ការ  និងសកម្មធ្វើសមាហរណកម្មអន្តរជាតិ លើកកំពស់កិត្យានុភាព និងឋានះរបស់ វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ