ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូង

(VOVWORLD) - នាថ្ងៃទី២៩ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍ រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានទទួលជួបជាមួយលោក Moon Moo-il អគ្គរដ្ឋអាជ្ញាកំពូលកូរ៉េខាងត្បូង។

ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh ចាត់ទុកថា វៀតណាមនិងកូរ៉េ ខាងត្បូង ចាំបាច់លើកកំពស់ស្មារតីតតស៊ូប្រឆាំងនឹងឧក្រិដ្ឋជនគ្រប់ប្រភេទ ព្រម ទាំងស្នើអោយកូរ៉េខាងត្បូងជួយឧបត្ថម្ភវៀតណាមក្នុងការស្រាវជ្រាវច្បាប់ ការ បណ្ដុះបណ្ដាលរដ្ឋអាជ្ញា ក៏ដូចជាការអនុវត្តបច្ចេកវិទ្យា ជឿនលឿនក្នុងការគ្រប់ គ្រងឧក្រិដ្ឋជនផងដែរ។

        ចំណែកឯលោក Moon Moo-il បានអោយដឹងថា កូរ៉េខាងត្បូងត្រៀមខ្លួនជា ស្រេចចែករំលែកបទពិសោធន៍ជាមួយវៀតណាមក្នុងការបង្ការប្រឆាំងអំពើពុក រលួយ ព្រមទាំងមានគោលបំណងចង់អោយរដ្ឋាភិបាលវៀតណាមគាំទ្រកូរ៉េខាង ត្បូងក្នុងការកសាងយន្តការសន្តិភាពនៅឧបទ្វីបកូរ៉េ។

        ចែករំលែកមតិរបស់លោកអគ្គរដ្ឋអាជ្ញាកំពូលកូរ៉េខាងត្បូង ឧប នាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានចាត់ទុកថា ទំនាក់ទំនងរវាងកូរ៉េ ខាងត្បូងនិងស.ប.បកូរ៉េ មានបម្រែបម្រួលសកម្មជាច្រើន ហើយអះអាងថា វៀត ណាមជានិច្ចកាលគាំទ្រនិងមានការទទួលខុសត្រូវរួមចំណែកកសាងឧបទ្វីបកូរ៉េប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការនិងវឌ្ឍនភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ