ជំរុញទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និង New Zealand

ជំរុញទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និង New Zealand - ảnh 1
អគ្គទេសាភិបាល New Zealand (Foto: vietnamplus.vn)

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan
Sang អគ្គទេសាភិបាល New Zealand លោក Jerry Mateparaeនិងលោកជំទាវ នឹងបំពេញទស្សនកិច្ចវៀតណាមថ្នាក់រដ្ឋ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨សីហាឆ្នាំ
២០១៣។ នេះជាដំណើរទស្សនកិច្ចវៀតណាមដើមដំបូងរបស់លោក Jerry
Mateparae ចាប់តាំងពីទទួលដំណែងជាអគ្គទេសាភិបាល New Zealand។
វៀតណាមនិង New Zealand មានទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការ លើវិស័យជាច្រើនក្នុងរយៈពេលជិត៤០ឆ្នាំ។ ភាគីទាំងពីក៏បានជំរុញទំនាក់ ទំនងដៃគូលើគ្រប់វិស័យតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ថ្នាក់។ ដំណើរ
ទស្សនកិច្ចលើកនេះ របស់ទេសាភិបាល Jerry Mateparae អះអាងនូវការ យក
ចិត្តទុកដាក់និងគោលបំណងបង្កើនទំនាក់ទំនងទ្វេភាគី ទន្ទឹមនឹងនោះ ពិភាក្សា
អំពីរាល់បញ្ហាអន្តរជាតិនិងតំបន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូច​គ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ