ជំរុញទំនាក់ទំនងវៀតណាម-ញូវហ្សេឡែន

(VOVworld) - តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
 Dung នាយករដ្ឋមន្រ្តីញូវហ្សេឡែនលោក John Key នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ វិច្ឆិកា។បន្ទាប់ពីពិធីទទួលនាព្រឹកថ្ងៃទី១៥
 វិច្ឆិកា នាយករដ្ឋមន្រ្តីទាំងពីររូបបានដំណើរការជំនួបចរចារ។
ជំរុញទំនាក់ទំនងវៀតណាម-ញូវហ្សេឡែន - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក​ Nguyen Tan Dung (ខាងស្ដាំ)និង
នាយករដ្ឋមន្រ្តីញូវហ្សេឡែនលោក John Key

នៅទីនេះ នាយករដ្ឋមន្រ្តីទាំងពីររូបបានសំដែងការពេញចិត្តអំពីវឌ្ឍនភាពដ៏ខ្លាំងក្លា
នៃទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយរវាងប្រទេស
ទាំងពីរក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ។ភាគីទាំងពីរបានឯកភាពថា នឹងបន្តអភិវឌ្ឍន៍
ទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-ញូវហ្សេឡែនយ៉ាងខ្លាំងក្លាថែម
ទៀត ឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទៀតផង។លោក John Key បានអះ
អាងថា ញូវហ្សេឡែននឹងបន្តរក្សាជំនួយឧបត្ថម្ភអភិវឌ្ឍន៍សំរាប់វៀតណាម ជាពិ
សេសគឺលើវិស័យកសិកម្ម បញ្ញានិងសមត្ថភាពជំនាញ និងការគ្រប់គ្រងហានិ
ភ័យដោយគ្រោះធម្មជាតិ។ថ្នាក់ដឹកនាំទាំងពីរក៏បានចែករំលែកការព្រួយបារម្ភ
អំពីបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ដែលជះឥទ្ធិពលលើទំនុកទុក
ចិត្តក៏ដូចជាសន្តិភាព ស្ថិរភាព សន្តិសុខនៅតំបន់ ព្រមទាំងអះអាងជាថ្មីម្ដង
ទៀតនូវសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព​ សុវត្ថិភាពនិងសេរីភាពខាង
នាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត កដូចជាដោះស្រាយជំលោះ
នៅសមុទ្រដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.ប
 ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ផងដែរ។ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ភាគីទាក់ទិន
នានាត្រូវអនុវត្តន៍យ៉ាងពេលលេញនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់
ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆ្ពោះទៅកសាងក្រមប្រតិបត្តិនៅ
សមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស។
ក៏នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក John Key បានអញ្ជើញមកដាក់កម្រង
ផ្កានៅប្រាង្គតម្កល់សពលោកប្រធានហូជីមិញនិងវិមានអនុស្សាវរីយ៍វីរៈយុទ្ធជន
ពលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ