ជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កម្ពុជាលើច្រើនវិស័យ

(VOVWORLD) - នាថ្ងៃទី២២មិថុនា នៅខេត្ត Binh Duong នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc បានជួបធ្វើការជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនដើម្បីពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច ការពារជាតិ វប្បធម៌ និងអប់រំ។
ជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កម្ពុជាលើច្រើនវិស័យ - ảnh 1ជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កម្ពុជាលើច្រើនវិស័យ 

          នាថ្ងៃទី២២មិថុនា នៅខេត្ត Binh Duong (ភាគខាងត្បូងវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនដើម្បីពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច ការពារជាតិ វប្បធម៌ និងអប់រំ។ នាយករដ្ឋមន្ត្រីបានឯកភាពបង្កលក្ខណះជំរុញសកម្មភាពវិនិយោគ ផ្លាស់ប្តូរពាណិជ្ជកម្ម បង្កើនការរួមសហការនៅវេទិកាតំបន់និងអន្តរជាតិ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយភាគីកម្ពុជា យកចិត្តទុកដាក់ បញ្ជាណែនាំជំរុញការងារស្វែងរក និងធ្វើមាតុភូមិនិវត្តន៍ឥដ្ឋធាតុយុទ្ធជនស្ម័គចិត្តនិងអតីតអ្នកជំនាញការវៀតណាមដែលបានពលីនៅកម្ពុជា។ទន្ទឹមនឹងនោះ ភាគីទាំងពីរជំរុញការចរចារ ស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែននៅសេសសល់ និងសហប្រតិបត្តិការជិតស្និទ្ធក្នុងការងារគ្រប់គ្រងព្រំដែនដើម្បីកសាងខ្សែព្រំដែននៃប្រទេសទាំងពីរប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍និរន្តរភាព។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏មានគោលបំណងថាភាគីកម្ពុជាបន្តយកចិត្តទុកដាក់ បញ្ជាណែនាំជំរុញសកម្មផ្តល់លិខិតគតិយុត្តិសំរាប់ប្រជាជនវៀតណាមនៅកម្ពុជា។

          រីឯ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែន ជាថ្មីម្តងទៀតបានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពលីកម្មដែលវៀតណាមលៃទុកចំពោះកម្ពុជាជួយឧបត្ថម្ភកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រ ហម។ នាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែន ក៏វាយតំលៃខ្ពស់ការរួមវិភាគទានជាក់ស្ដែង ប្រសិទ្ធភាពរបស់សហគ្រាសនិងវិនិយោគិនវៀតណាម នៅកម្ពុជា ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច រួមចំណែកលើកស្ទួយជីវភាពរស់នៅទាំងខាងសម្ភារះនិងស្មារតីសំរាប់ប្រជាជនកម្ពុជា។

          នាថ្ងៃដដែល នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែន រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានវិលត្រឡប់ទៅប្រទេសវិញ បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ