ជំរុញផ្នែកឧស្សាហកម្មឧបត្ថម្ភរបស់វៀតណាមអភិវឌ្ឍន៍

(VOVWORLD) -ការតាំងពិព័រណ៍នេះបាននាំមកនូវឧបករណ៍បច្ចេកវិទ្យា គ្រឿងមាស៊ីនទំនើប និងដំណោះស្រាយទូទៅ ឱកាសដោះដូរពាណិជ្ជកម្មថ្មីដល់សហគ្រាសខ្នាតតូច និងមធ្យមវៀតណាមលើវិស័យឧស្សាហកម្មឧបត្ថម្ភ។
ជំរុញផ្នែកឧស្សាហកម្មឧបត្ថម្ភរបស់វៀតណាមអភិវឌ្ឍន៍ - ảnh 1 ពិព័រណ៍អន្តរជាតិលើកទី ១១ស្តីពីបច្ចេកវិទ្យា ផលិតគ្រឿងបន្លាស់ឧស្សាហកម្មនៅវៀតណាមនិងពិព័រណ៍ឧស្សាហកម្មឧបត្ថម្ភវៀតណាម - ជប៉ុនលើកទី ៨

នាព្រឹកថ្ងៃទី ១៤ ខែសីហា នៅទីក្រុងហាណូយ អង្គការជំរុញពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro ) បានរួមសហការជាមួយនាយកដ្ឋានជំរុញពាណិជ្ជកម្ម រៀបចំ ពិព័រណ៍អន្តរជាតិលើកទី ១១ស្តីពីបច្ចេកវិទ្យា ផលិតគ្រឿងបន្លាស់ឧស្សាហកម្មនៅវៀតណាមនិងពិព័រណ៍ឧស្សាហកម្មឧបត្ថម្ភវៀតណាម - ជប៉ុនលើកទី ៨។ ការតាំងពិព័រណ៍នេះបាននាំមកនូវឧបករណ៍បច្ចេកវិទ្យា គ្រឿងមាស៊ីនទំនើប និងដំណោះស្រាយទូទៅ ឱកាសដោះដូរពាណិជ្ជកម្មថ្មីដល់សហគ្រាសខ្នាតតូច និងមធ្យមវៀតណាមលើវិស័យឧស្សាហកម្មឧបត្ថម្ភ។ លោក Hironobu Kitagawa ប្រធានតំណាងនៃអង្គការជំរុញពាណិជ្ជកម្មក្រៅប្រទេស  (Jetro) ហាណូយបានមានប្រសាសន៍ថា៖

“ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ សហគ្រាសជប៉ុនបានបោះទុនវិនិយោគចូលមកវៀតណាមយ៉ាងខ្លាំងក្លា។ យោងតាមការស្ទង់មតិប្រចាំឆ្នាំរបស់ Jetro ចំពោះសហគ្រាសជប៉ុន ដែលកំពុងវិនិយោគនៅវៀតណាមបាន ឲ្យដឹងថា មានសហគ្រាសចំនួន ៧០ ភាគរយ ចង់បន្តពង្រីកការធ្វើអាជីវកម្មនៅវៀតណាម។ ប្រការនេះបានសរឲ្យឃើញថា វិនិយោគិនជប៉ុនបានវាយតម្លៃខ្ពស់ចំពោះទីផ្សារវៀតណាម ដោយចាត់ទុកថានេះគឺជាទី កន្លែងផលិតកម្មប្រកបដោយប្រសិទ្ធភាពនិងគួរឲ្យទាក់ទាញឲផងដែរ“៕

ប្រតិកម្មទៅវិញ

ផ្សេងៗ