ជំរុញពាណិជ្ជកម្មកសិកម្មនិងស្បៀងអាហារអូស្ត្រាលី-អាស៊ាន

(VOVWORLD) - សំដៅជំរុញកិច្ចសហប្រតិបតិ្តការរវាងអូស្ត្រាលីជាមួយប្រទេស អាស៊ាននានាក្នុងវិស័យកសិកម្មនិងស្បៀងអាហារនោះ ឯកអគ្គរដ្ឋទូតប្រទេស អាស៊ានទាំងអស់ប្រចាំអូស្ត្រាលីបានបំពេញទស្សនកិច្ចការងារនៅ Toowoomba រដ្ឋ Queensland អូស្ត្រាលីចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ សីហា។ 
ជំរុញពាណិជ្ជកម្មកសិកម្មនិងស្បៀងអាហារអូស្ត្រាលី-អាស៊ាន - ảnh 1 AgBot II ជាគំរោងការណ៍រ៉ូបុតកសិកម្មដែលត្រូវបានរដ្ឋ Queensland ផ្ដល់ហិរញ្ញប្បទាន (រូបថត៖QUT)

(VOVworld) - សំដៅជំរុញកិច្ចសហប្រតិបតិ្តការរវាងអូស្ត្រាលីជាមួយប្រទេស អាស៊ាននានាក្នុងវិស័យកសិកម្មនិងស្បៀងអាហារនោះ ឯកអគ្គរដ្ឋទូតប្រទេស អាស៊ានទាំងអស់ប្រចាំអូស្ត្រាលីបានបំពេញទស្សនកិច្ចការងារនៅ Toowoomba រដ្ឋ Queensland អូស្ត្រាលីចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ សីហា។ Toowoomba ជា មជ្ឈមណ្ឌលបច្ចេកវិទ្យាស្បៀងអាហារនិងកសិកម្មក៏ដូចជានាំចេញផលិតផល កសិកម្ម ដែលកំពុងទាក់ទាញវិនិយោគិនជាច្រើនកុះករ។ នៅទីនេះ ក្រុមឯកអគ្គ រដ្ឋទូតអាស៊ានបានចូលរួមជំនួបពិភាក្សាអំពីការកសាងបណ្ដាញនិងជំនាញការ ខាងស្បៀងអាហារនិងកសិកម្ម ហើយស្វែងយល់នូវវិធានការជំរុញកិច្ចសហ ប្រតិបតិ្តការអូស្ត្រាលី-អាស៊ានក្នុងការបែងចែកស្បៀងអាហារ រចនាសម្ព័ន្ធនិង កសិកម្មនៅតំបន់ជនបទនិងទីផ្សារនាំចេញនាំចូលនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ