ជំរុញវិនិយោគចូលក្នុងមណ្ឌលឧស្សាហកម្មវៀតណាម

ជំរុញវិនិយោគចូលក្នុងមណ្ឌលឧស្សាហកម្មវៀតណាម - ảnh 1
ជំរុញវិនិយោគចូលក្នុងមណ្ឌលឧស្សាហកម្មវៀតណាម (កាសែត Binh Duong)

        Vovworld-ជំរុញវិនិយោគចូលក្នុងមណ្ឌលឧស្សាហកម្មវៀតណាមជា​ប្រធាន
បទ​នៃសិក្ខាសាលាដោយសភាពាណិជ្ជកម្មឧស្សាហកម្មវៀតណាមរៀបចំ​នា​ព្រឹកថ្ងៃទី២៩វិច្ឆិកានៅទីក្រុងហាណូយ។ ក្នុងអំឡុងជាង២០ឆ្នាំបង្កើតនិង​អភិវឌ្ឍន៍ ប្រព័ន្ធមណ្ឌលឧស្សាហកម្មចំនួន២៨៩របស់វៀតណាមបានរួមចំណែក​ចំនួនប្រាក់
ប្រមាណ៨ម៉ឺនលានដុល្លារអាមេរិក ស្រូបយក៣៥%នៃតំលៃប្រាក់​នាំចេញ​នាំចូល
សរុបរបស់ខឿនសេដ្ឋកិច្ច។ ដើម្បីទាក់ទាញជាងទៀតការវិនិយោគ​ចូលមណ្ឌល
ឧស្សាហកម្ម អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគលោក Nguyen Van Trung
បានសង្កត់ធ្ងន់ថា៖

        “យើងត្រូវប្រមូលផ្ដុំទៅក្នុងការទាក់ទាញគំរោងការបច្ចេកវិទ្យាជឿនលឿន គំរោងការប្រើប្រាស់ធនធានធម្មជាតិតិចចំណាយថាមពលតិច។ បណ្ដាស្ថាប័ន​
គ្រប់គ្រង​រដ្ឋក៏ត្រូវគ្រប់គ្រងល្អជាងបរិយាកាសវិនិយោគ បង្កើតភាពបើកទូលាយ​
ងាយ​ស្រួលសំដៅទាក់ទាញវិនិយោគិនចូលមកវៀតណាម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ