ជំរុញសកម្មភាពអភិវឌ្ឍន៍ផ្នែកអវកាសវៀតណាម

(VOVWORLD) - មជ្ឈមណ្ឌលផ្កាយរណបជាតិចំណុះបណ្ឌិតសភា វិទ្យាសាស្ត្រនិង បច្ចេកវិទ្យាវៀតណាម ទើបនឹងបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ប្រវត្តិ សាស្ត្រអភិវឌ្ឍន៍និងសុបិនអវកាសវៀត ណាម”។ 

(VOVworld) - មជ្ឈមណ្ឌលផ្កាយរណបជាតិចំណុះបណ្ឌិតសភាវិទ្យាសាស្ត្រនិង បច្ចេកវិទ្យាវៀតណាម ទើបនឹងបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ប្រវត្តិ សាស្ត្រអភិវឌ្ឍន៍និងសុបិនអវកាសវៀត ណាម”។ក្នុងក្របខ័ណ្ឌសិក្ខាសាលានេះ ក៏បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការវិទ្យា សាស្ត្រនិងបច្ចេកវិទ្យាអវកាសស្ដីពីការប្រើប្រាស់អវកាសដើម្បីគោលដៅសន្តិភាពរវាងមជ្ឈមណ្ឌលផ្កាយរណបវៀតណាមជាមួយស្ថាប័នអវកាសអ៊ីស្រាអែល។តាមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការដោយសកម្ម ភាពជាក់ស្ដែងដូចជា៖ការសង្កេតផែនដី ជំរុញកិច្ចសហប្រតិបត្តិការរវាងផ្នែក ឧស្សាហកម្មអវកាសនិងសកម្មភាពផ្កាយរណបជាដើម។

        វៀតណាមកំពុងកសាងមជ្ឈមណ្ឌលអវកាសវៀតណាម ហើយបានបាញ់ បង្ហោះផ្កាយរណបមួយចំនួនប្រកបដោយជោគជ័យ។នោះគឺការបោះជំហានដ៏រឹងមាំលើផ្លូវអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្របច្ចេក វិទ្យាអវកាសរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ