ជួរបញ្ញាវ័នអ្នកវិទ្យាសាស្ត្រសិល្បករមានការរួមចំណែកដ៏ធំធេងទៅក្នុងសមិទ្ធិរួមនៃប្រទេសជាតិ

ជួរបញ្ញាវ័នអ្នកវិទ្យាសាស្ត្រសិល្បករមានការរួមចំណែកដ៏ធំធេងទៅក្នុងសមិទ្ធិរួមនៃប្រទេសជាតិ - ảnh 1
ជួរបញ្ញាវ័នអ្នកវិទ្យាសាស្ត្រសិល្បករមានការរួមចំណែកដ៏ធំធេងទៅក្នុងសមិទ្ធិរួមនៃប្រទេសជាតិ (VOV)

        Vovworld-នៅជំនួបមុខបណ្ដាបញ្ញាវ័នអ្នកវិទ្យាសាស្ត្រសិល្បករនាព្រឹកថ្ងៃទី
​១២កុម្ភៈ តាងនាមឲ្យថ្នាក់ដឹកនាំបក្សរដ្ឋ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម​លោក
Nguyen Phu Trong បានសង្កត់ធ្ងន់ថា រាល់សមិទ្ធិនៃប្រទេសជាតិក្នុង​ឆ្នាំ​២០១៤​ជា
​គុណ​បំណាចរបស់បក្សទាំងមូលប្រជាជនទាំងមូល ក្នុងនោះមានការ​រួមវិភាគទាន
​របស់បញ្ញាវ័ន្តសិល្បករ។ លោក អគ្គលេខា Nguyen Phu Trong បាន​អះអាងថា៖

“បក្សកុម្មុយនីស្តវៀតណាមជានិច្ចកាលអះអាងថា នៅគ្រប់សម័យកាល ពេល​​ណា
ជួរបញ្ញាវ័ន្តក៏ជាគ្រឹះស្ថាននៃសង្គមដែរ គឺជាកំលាំងច្នៃប្រឌិតនិង​ផ្សព្វផ្សាយ​ចំណេះ
​ដឹងក្នុងជីវភាពរស់នៅ។ ឆ្នាំកន្លងមកនិងប៉ុន្មានឆ្នាំកន្លងទៅ ជួរ​សិល្បករ​បញ្ញាវ័ន្ត​បាន
រួមចំណែកសំខាន់ក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ។”

ឆ្នាំ២០១៥ជាឆ្នាំមានអត្ថន័យសំខាន់ពិសេសដំណើរការមហាសន្និបាតបក្សភាគគ្រប់
ជាន់ថ្នាក់មានទិវារំលឹកខួបអនុស្សាវរីយ៍ធំៗនៃប្រជាជាតិនិងប្រទេស​ជាតិ។ អគ្គលេខា
បានសង្ឃឹមថា ជួរបញ្ញាវ័នអ្នកវិទ្យាសាស្ត្រសិល្បករនឹងមាន​សំណង​ច្នៃប្រឌិតជាច្រើន
មានតំលៃទន្ទឹមនឹងនោះសង្កត់ធ្ងន់ទៅលើភារកិច្ចស្នូល​ចំនួន៤ដែលវៀតណាមត្រូវ
ប្រមូលផ្ដុំអនុវត្តក្នុងឆ្នាំ២០១៥។ បន្តអនុវត្តគោលដៅ​ភារកិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម
សេចក្តីសំរេចចិត្តមហាសន្និបាតលើកទី១១បាន​ដាក់​ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ