ជំរុំវិស្សមកាលវៀតណាម២០១៦បានបិទប្រកបដោយជោគជ័យ

ជំរុំវិស្សមកាលវៀតណាម២០១៦បានបិទប្រកបដោយជោគជ័យ - ảnh 1
រូបថតៈ quehuongonline

(VOVworld)-នាយប់ថ្ងៃទី២២កក្កដា នៅសួនឧទ្យាន Bien Dong នៃទីក្រុង Da
Nang បានប្រព្រឹត្តទៅពិធីបិទជំរុំ វិស្សមកាលឆ្នាំ២០១៦ដោយប្រធានបទ
“យុវវ័យ អាណិកជនវៀតណាមជាមួយបេតិកភ័ណ្ឌបវប្បធម៌ជាតិ” ។ អញ្ជើញ
ចូលរួមក្នុង ពិធី អនុរដ្ឋមន្ត្រីការបទេសនិងជាប្រធានគណៈកម្មាធិការជាតិ
ទទួលបន្ទុកជនវៀត ណាមនៅឯបរទេស លោក Vu Hong Nam បានឲ្យដឹងថា ៖
ជំរុំ វិស្សមកាលឆ្នាំ ២០១៦ បានរៀបចំឡើងសំដៅបង្កលក្ខណៈងាយស្រួល
សម្រាប់ជំនាន់យុវវ័យ អាណិកជនវៀតណាមទូទាំងពិភពលោកត្រឡប់មក
មាតុប្រទេសស្វែងរកនូវរមណីដ្ឋាន បេតិកភ័ណ្ឌវប្បធម៌ធម្មជាតិ អរូបីនិងរូបី។​
តាមនោះជួយឲ្យប្អូនៗយល់យ៉ាងជ្រាល ជ្រៅអំពីទឹកដី មនុស្សនិងអប់រំមន
សិការ ការទទួលខុសត្រូវរបស់យុវវ័យអាណិក ជនវៀតណាមចំពោះការផ្សព្វ
ផ្សាយវប្បធម៌ ប្រវត្តិសាស្ត្រ​ ទឹកដីនិងមនុស្សវៀត ណាមទៅកាន់សហគមន៍
អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ